ត្រូវ​ម៉ាច់​អ្នក​ម្ដុំ​ទឹក​ថ្លា! សម្ពោធ​ហាង​ថ្មី ចែក​កាហ្វេ Brand រយ​កែវ​ចុង​សប្ដាហ៍​នេះ

  • 2018-03-23 06:04:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Café Amour សាខា​ទី៦ ម្ដុំ​ទឹក​ថ្លា-បូរី ១០០ខ្នង ត្រៀម​នឹង​បើក​សម្ពោធ នៅ​ថ្ងៃ​ទី២៥ មីនា​នេះ ដោយ​ចែក​កាហ្វេ​ជូន ១០០កែវ​ដំបូង ហើយ​ចាប់​ពី​កែវ​ទី ១០១ទៅ បញ្ចុះ​តម្លៃ ៥០% ទៀត បូក​រួម​ជាមួយ​នឹង​ប្រូម៉ូសិន​ចូល​ឆ្នាំ​ថ្មី​ផង​ដែរ។

លោក ជ័យ ពិសិដ្ឋ ម្ចាស់​ហាង Café Amour សាខា​ទី៦ បាន​និយាយ​ថា៖ "សម្ពោធ​ហាង​នៅ​ថ្ងៃ​អាទិត្យ​នេះ យើង​ចែក​កាហ្វេ​ជូន ១០០កែវ​ដំបូង ហើយ​កែវ​ទី ១០១ឡើង​ទៅ យើង​បញ្ចុះ​តម្លៃ ៥០% ទៀត"។

ម្ចាស់​ហាង​ខាង​លើ បន្ថែម​ថា៖ "ហាង​យើង​អត់​ទាន់​រៀបចំ​ពិធី​សម្ពោធ​មែន តែ​ឥឡូវ​មាន​ភ្ញៀវ​ចូល​អត់​ដាច់​បាត់​ហើយ អ៊ីចឹង​យើង​មាន​ប្រូម៉ូសិន​ថែម​ពី​លើ​នឹង​ទៀត គឺ​សម្រាប់​អ្នក​ទិញ​ចាប់​ពី​ថ្ងៃ​នេះ ដល់​ថ្ងៃ​ទី១៧ មេសា នឹង​បញ្ចុះ​តម្លៃ ២០% ទៀត ព្រោះ​ដើម្បី​អបអរ​ចូល​ឆ្នាំ​យើង​ផង និង​អបអរ​សម្ពោធ​ហាង​ផង"។

ក្រៅ​ពី​កាហ្វេ ហាង​ដែល​ទិញ​គ្រាប់​កាហ្វេ​ពី​ប្រទេស​អូស្ត្រាលី​នេះ ក៏​មាន​នំ​ច្រើន​ប្រភេទ និង​អាហារ​មួយ​ចំនួន​ផង​ដែរ។ ព័ត៌មាន​បន្ថែម ទាក់​ទង​លេខ ០៨៦ ៧៧៧ ២៧៨ / ០១២ ៦៦៦ ២៧៨ ឬ​ចូល​ទៅ​ផេក​ហ្វេសប៊ុក Café Amour សាខា​ទឹក​ថ្លា

អត្ថបទ​៖ វិទូ