VJ Anbe បញ្ជាក់​រឿង​ឡើង​លើ​គ្រែ​​ជា​មួយ​នារី​ម្នាក់​១យប់​ ៣ ទៅ​៤ដង​​

  • 2018-03-23 05:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មីៗ​​​នេះ​​ VJ Anbe ​ពិធី​ករ​​ដ៏​មាន​ប្រជា​ប្រិយភាព​​​​ម្នាក់​ប្រចាំ​នៅ​ទូរទស្សន៍​ CTN និង​ MY TV ត្រូវ​បាន​នារី ម្នាក់​​បង្ហោះ​​សារ​​ថា លោក​ និង​រូប​នាង​ធ្លាប់​ឡើង​គ្រែ​ជាមួយ​គ្នា​​​​ក្នុង​ ១​យប់​រួមរ័ក​​ ៣ ទៅ ៤ ដង​ទើប​លោក​​ស្កប់​ស្កល់​​។

ពាក់​ព័ន្ធ​ករណី​ផ្លូវ​ភេទ​ខាង​លើ​ VJ Anbe បាន​ប្រាប់​ Sabay ថា​​ខ្លួន​ និង​នារី​ម្នាក់​ហ្នឹង​មិន​ដែល​ស្គាល់​គ្នា​​ពី​មុន​មក​ទេ​ ហើយ​រូប​ថត​ដែល​ថត​ជាមួយ​គ្នា​​យ៉ាង​ស្និទ្ធស្នាល​ គឺ​នារី​ម្នាក់​នោះ​បាន​សុំ​លោក​ថត​​ខណៈ​ពេល​ខ្លួន​ទៅ​ធ្វើ​ជា​ពិធី​ករ​ កាត់​នំ​​ក្នុង​កម្មវិធី​ខួប​កំណើត​មួយ​។​

ក្រោយ​ពី​ថត​រួច​ VJ Anbe ​​មិន​នឹក​ស្មាន​​ថា​ នារី ម្នាក់​នោះ​​យក​រូប​ខ្លួន​ទៅ​បង្ហោះ​ហើយ​​ សរសេរ​ពាក្យ​ពេចន៍​មិន​សមរម្យ​ដូច្នេះ​សោះ​ ព្រោះ​នៅ​ពេល​ដែល​នាង សុំ​ខ្លួន​ថត​ក្នុង​នាម​ជា​អ្នក​គាំទ្រ​​​តែ​ប៉ុណ្ណោះ​។

លោក​ថា​៖​"​ ខ្ញុំ​សង្ស័យ​គាត់​យល់​សប្ដិ​ ឬ មាន​បញ្ហា ផ្លូវ​ចិត្ត​អ្វី​ហើយ​បាន​គាត់​មក​បង្ហោះ​បែប​ហ្នឹង​ ​ខ្ញុំ​អត់​យល់​។ ហើយ​រូប​ថត​ហ្នឹង​​បង​ស្រី​ម្នាក់​ហ្នឹង​គាត់​សុំ​ខ្ញុំ​ថត​ ហើយ​ពេល​សុំ​ខ្ញុំ​ថត​សុំ​ឲ្យ​ខ្ញុំ​អង្គុយ​​ឲ្យ​ស្និទ្ធស្នាល​​ជាមួយ​គាត់​ ព្រោះ​​​គាត់​និយាយ​ថា គាត់​គឺ​ជា​អ្នក​គាំទ្រ​ខ្ញុំ​"។

បន្ទាប់​ពី​ឃើញ​នារី ខាង​លើ​បង្ហោះ​សារ​ដោយ​ប្រើ​ពាក្យ​ពេចន៍​អសុរោះ​រួច​មក​ VJ Anbe បាន​ព្យាយាម​ទាក់​ទង​ទៅ​​ហ្វេស​ប៊ុក​នាង តែ​មិន​មាន​ការ​ឆ្លើយ​តប​អ្វី​ទាំង​អស់​ ហើយ​មិត្តភ័ក្ដិ​មួយ​ចំនួន​​ក៏​បាន​សុំ​ឲ្យ​លោក​ ដាក់​ពាក្យ​ប្ដឹង​ នារី​ ម្នាក់​ហ្នឹង​ពី​បទ​បរិហារកេរ្តិ៍​ តែ​ខ្លួន​មិន​​ដាក់​ពាក្យ​ប្ដឹង​ទេ​ ព្រោះ​មិន​ចង់​ឲ្យ​រឿង​វែង​ឆ្ងាយ​តទៅ​ទៀត​៕​​​​​​​​​

​​​

អត្ថបទ៖ ឆុង ស៊ីណាន