ដាក់​អស់​ៗ! សំបុត្រ​បន្ថែម​ការ​ប្រគំ​តន្ត្រី​លើក​ដំបូង​របស់​ក្រុម Stray Kids លក់​អស់​ទៀត​ហើយ

  • 2018-03-23 07:20:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ថ្ងៃ​ទី ២៥ ខែ​មីនា ឆ្នាំ​២០១៨​ខាង​មុខ​នេះ ក្រុម​ចម្រៀង​ថ្មី​របស់​ផលិតកម្ម JYP នឹង​ធ្វើ​ការ​ប្រគំ​តន្ត្រី​លើក​ដំបូង​របស់​ពួក​គេ​ដែល​មាន​ឈ្មោះ​ថា 'Stray Kids UNVEIL [Op. 01 : I am NOT]' ។

ដំបូង​ឡើយ​សំបុត្រ​ដែល​បាន​ដាក់​លក់​សម្រាប់​ការ​ប្រគំ​តន្ត្រី​របស់​ក្រុម​ចម្រៀង​ថ្មី​មួយ​នេះ​គឺ​ត្រូវ​បាន​លក់​អស់​លឿន​គួរ​ឲ្យ​ភ្ញាក់ផ្អើល។ ដោយ​សារ​តែ​ឃើញ​លទ្ធផល​វិជ្ជមាន​បែប​នេះ ផលិតកម្ម JYP បាន​សម្រេច​បន្ថែម​សំបុត្រ​​សម្រាប់​អ្នក​គាំទ្រ​ដែល​ទិញ​មិន​ទាន់ ហើយ​លទ្ធផល​ជាក់ស្ដែង​នោះ​គឺ សំបុត្រ​ដែល​បាន​បន្ថែម​លក់​នោះ គឺ​អស់​គ្មាន​សល់​មួយ​សន្លឹក។

បើ​តាម​ផលិតកម្ម JYP បាន​និយាយ​​នៅ​ថ្ងៃ​នេះ​ថា៖ "ពួក​យើង​បាន​សម្រេច​ចិត្ត​បន្ថែម​ចំនួន​សំបុត្រ​សម្រាប់​ការ​ប្រគំ​តន្ត្រី​របស់​ក្រុម​ចម្រៀង​ថ្មី​មួយ​នេះ​សម្រាប់​អ្នក​គាំទ្រ​ណា​ដែល​ទិញ​មិន​ទាន់​សំបុត្រ​ដែល​បាន​លក់​កាល​ពី​មុន។ មួយ​វិញ​ទៀត ចំពោះ​​​ទី​កន្លែង​អង្គុយ​នៃ​សំបុត្រ​ដែល​បាន​លក់​ថែម​នោះ​នឹង​ត្រូវ​​មាន​ទី​តាំង​នៅ​សង​ខាង​ឆាក​ប្រគំ​តន្ត្រី ដែល​អាច​ធ្វើ​ឲ្យ​អ្នក​ទស្សនា​មាន​ការ​ពិបាក​ក្នុង​ការ​ទស្សនា​ការ​ប្រគំ​តន្ត្រី​នេះ តែ​ទោះ​យ៉ាង​ណា​ក៏​សំបុត្រ​បន្ថែម​នោះ​នៅ​តែ​លក់​អស់​ដដែល ដូច្នេះ​ហើយ ជា​លទ្ធផល​ការ​ប្រគំ​តន្ត្រី​នេះ​នឹង​ធ្វើ​ឡើង​ចំពោះ​មុខ​ទស្សនិកជន​​ចំនួន ៣ ៥០០​នាក់"៕

ចុចអាន៖

ប្រភព៖ Allkpop   ប្រែ​សម្រួល៖ អន សុភក្ត្រា

អត្ថបទថ្មី