ដល់ក​ខ្លាំង​ សិល្បករ​​៣​រូប​ប្រកាស​លក់​អចលនទ្រព្យ ដើម្បី​អ្នក​មាន​គុណ

  • 2018-03-23 07:56:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សន្និវាស​បង្កើត​ជីវិត​មនុស្ស​មក​ឲ្យ​មាន​រូបមានទុក្ខ កើត ចាស់​ ឈឺ​ ស្លាប់​ជា​រឿង​ធម្មតា។ មាន​វិធី​ច្រើន​​សម្រាប់​ទប់​ស្កាត់​​មនុស្ស​ជា​ទី​ស្រឡាញ់​ដែលញ៉ាំញីដោយជំងឺ ដើម្បី​កុំ​ឲ្យ​ចាកចោល​ពិភព​លោក​នេះ ក្នុង​នោះ​ក្បួន​វេជ្ជសាស្ត្រ​ទទួល​បាន​ការ​ពេញ​និយម​ជាង​គេ នា​សម័យ​បច្ចេកវិទ្យា​នេះ។

វិធី​នេះ​អាច​ទទួល​បាន​ផល​វិជ្ជមាន​ច្រើន តែ​វា​ក៏​តម្រូវឲ្យ​​អ្នក​ទទួល​បន្ទុក​​ចំណាយ​ថវិកា​ក្រាស់ក្រែលដែរ ដូច្នេះ​ហើយ​ទើប​សិល្បករ​ទាំង​៤​នេះ​សម្រេច​លក់​អចលនទ្រព្យ​ ដើម្បីយកថវិកាព្យាបាលអ្នក​មាន​គុណ៖

១ លោក ស៊ូ វណ្ណៈ៖ អ្នក​ជួយ​ចាត់​ចែង​ក្រុម​សិល្បៈ​កុមារ​កំព្រា​និង​ក្រីក្រ​ តា​​ហ្វុយ​ស្សូ  និងជា​កូន​ប្រុស​របស់​តារា​កំប្លែង​ជើង​ចាស់​រូប​នេះ បាន​ប្រកាស​លក់​ផ្ទះ​ និង​ដី​ដែល​មាន​ទី​តាំង​នៅ​សង្កាត់​ស្រះ​ចក ​កាល​ពី​ខែ​ឧសភា​​ឆ្នាំ​២០១៧ ដើម្បី​មើល​ថែ​សុខភាព​របស់​ឪពុក​ដែល​មាន​ជំងឺ ក្រិន និង​មហារីក​ថ្លើម ត្បិត​លោក​ ចង់​ជៀសវាង​ការ​សុំ​ជំនួយ​ពី​សប្បុរសជន។

លោក​តា​ ហ្វុយស្សូ

***២ នាយ សង់សេត៖***

តារា​កំប្លែង​រូប​នេះ​បាន​សម្រេច​ដាក់​លក់​ផ្ទះ​មួយ​ល្វែង​ដែល​មាន​ទីតាំង​នៅ​សង្កាត់​គោករកា ក្នុង​តម្លៃ​២០​ម៉ឺន​ដុល្លារ កាលពីពេលថ្មីៗនេះ ដើម្បី​បញ្ចូនប្អូន​ប្រុស​ដែល​មាន​ជំងឺ​មេរោគ​ក្នុង​ខ្លួន​​ទៅ​វះ​កាត់​នៅ​ប្រទេស​ថៃ និង​ដើម្បី​ព្យាបាល​ជំងឺ​​លើស​ឈាម​របស់​លោក​តា​​ សង់ ស៊ីស ដែល​ឪពុក​ឲ្យជា​ផង។

ផ្ទះនាយ សង់សេត

៣ ស៊ឹម ថៃណា៖

ដោយ​ស្ថាន​ភាព​ម្ដាយ​តម្រូវ​ឲ្យ​នាង​ចំណាយ​ប្រាក់​លាង​ឈាម​ជា​ប្រចាំ តារា​ចម្រៀង​ ស៊ឹម ថៃណា ​បាន​ប្រកាស​លក់​វិឡា​​​របស់​ខ្លួន​កាល​ពី​ម្សិលមិញ​នេះ ដើម្បី​ម្ដាយ​ដែល​មាន​ជំងឺ​ទឹក​នោម​ប្រៃ។ គេហដ្ឋាន​របស់​តារា​ស្រី​រូប​នេះ​ត្រូវ​បាន​ទម្លាយ​ថា ជា​វិឡា​ភ្លោះ​Twin A ទីតាំង​ស្ថិត​នៅ​ក្នុង​បុរីដឹផ្លរ៉ា ផ្លូវជាតិលេខ 6A៕​​​​​​

-Sabay ត្រូវការរើស 5 Corporate Sales Executives ។ បើមានចំណាប់អារម្មណ៍ដាក់ CV មក hr@sabay.com ឬចូលទៅកាន់ https://goo.gl/iTqDWW

អត្ថបទ៖ សុខណា

អត្ថបទពេញនិយម