ឡុង សុវណ្ណឌឿន ​លេច​មុខ​វៃ​នៅ Thai Fight សងសឹក​ឱ្យ ឡុង សុភី

  • 2018-03-23 07:39:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឡុង សុវណ្ណឌឿន ​បាន​បង្ហាញ​មុខ​ប្រកួត​នៅ Thai Fight ​ដោយ​ត្រូវ​ប៉ះ​ជាមួយ​កីឡាករ Sainsatharn ​ដែល​ជា​កីឡាករ​ជើង​ខ្លាំង​ម្នាក់​ក្នុង​ព្រឹត្តិការណ៍​នេះ។

កីឡាករ​ថៃ Sainsatharn ​ធ្លាប់​ប៉ះ​កីឡាករ​កម្ពុជា​ម្នាក់​មក​ហើយកាលពីពេលកន្លងទៅ ពោលគឺប៉ះជាមួយ ឡុង សុភី។ ដោយ​គ្រា​នោះ ឡុង សុភី របស់កម្ពុជា ស៊ូបានត្រឹមទឹក១ប៉ុណ្ណោះ។ ដូច្នេះ​ហើយ ចាំមើល ឡុង សុវណ្ណឌឿន វិញម្ដង ថា​តើ​​អាច​សងសឹក​ឱ្យ ឡុង សុភី ឬ​មាន​វាសនាដូចគ្នាត្រលប់​មក​វិញ។ ការ​ប្រកួត​នេះ នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​២៤​ស្អែក​នេះ​ហើយ៕

អត្ថបទ៖ មុន្នីរម្យ