អតីតគូស្នេហ៍ហូលីវូដ ៥គូ ធ្លាប់បែកធ្លាយវីដេអូក្ដៅសាច់

  • 2018-03-23 07:55:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វា​សឹង​តែ​ជា​រឿង​ធម្មតា​ទៅ​ហើយ សម្រាប់​តារា​ហូលីវូដ​មួយ​ចំនួន​ដែល​ចូលចិត្ត​ថត​វីដេអូ​ពេល​រួម​ស្នេហា​ជាមួយ​គ្នា​។ ប៉ុន្តែ​ជា​អកុសល​វីដេអូ​ខ្លះ​គឺ​ត្រូវ​បាន​គេ​ចែក​ចាយ​ពេញ​បណ្ដាញ​អ៊ីនធឺណិត​ដោយ​សារ​តែ​​មាន​ការ​ធ្វេស​ប្រហែល​អ្វី​មួយ​ ធ្វើ​ឲ្យ​បែក​ធ្លាយ។ នេះ​ជា​អតីត​គូស្នេហ៍​ទាំង​៥​ ដែល​ធ្លាប់​បែក​ធ្លាយ​វីដេអូ​អាសអាភាស៖

១. Kim Kardashian និង Ray J

កាល​ពី​ឆ្នាំ​ ២០០៧ ផលិតកម្ម​ Vivid Entertainment បាន​បញ្ចេញ​វីដេអូ "Kim Kardashain, Superstar” ជា​វីដេអូ​រឿង​អាសអាភាស​មាន​រយៈ​ពេល ៤១​នាទី​បន្ទាប់​ពី​ទិញ​បាន​ពី​ជន​ម្នាក់​មិន​ស្គាល់​ឈ្មោះ​ក្នុង​តម្លៃ​១​លាន​ដុល្លារ។ ក្រោយ​មក Kim ក៏​បាន​ប្ដឹងផ្ដល់​ទៅ​កាន់​ក្រុមហ៊ុន​នោះ ព្រោះ​នាង​គិត​ថា​វា​ជា​វីដេអូ​គ្រួសារ​និង​ផ្ទាល់​ខ្លួន​របស់​នាង​ដែល​បាន​ថត​តាំង​ពី​៣​ឆ្នាំ​មុន​ ហើយ​សម្រាប់​តែ​ប្រើ​ប្រាស់​ដោយ​នាង​និង​អតីត​មិត្ត​ប្រុស​នាង​តែ​ប៉ុណ្ណោះ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ក៏​រឿង​ក្ដី​នេះ​មិន​ទាន់​អាច​ជម្រះ​បាន​នៅ​ឡើយ​ ហើយ​បាន​ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​គិត​ថា គេ​ស្គាល់ Kim Kardashian តាម​រយៈ​វីដេអូ​នេះ។ ប៉ុន្តែ​ក្នុង​ឱកាស​ជួប​សម្ភាសន៍​ជាមួយ Oprah, Kim បាន​រៀប​រាប់​ថា​នាង​ខិត​ខំ​ប្រឹង​ប្រែង​ខ្លាំង​ទម្រាំ​បាន​អ្វី​អស់​ទាំង​នេះ​ មិន​មែន​ដោយ​សារ​តែ​វីដេអូ​រឿង​អាសអាភាស​នោះ​ទេ។

២. Paris Hilton និង Rick Salomon

បន្ទាប់​ពី​វីដេអូ​នេះ​បាន​លេច​ធ្លាយ​កាល​ពី​ឆ្នាំ​២០០៣ Paris Hilton បាន​និយាយ​ថា៖ "ខ្ញុំ​ពិត​ជា​ខ្មាស​អៀន និង​ពិបាក​ចិត្ត​ខ្លាំង​ណាស់​ ពី​ព្រោះ​ឪពុក​ម្ដាយ​និង​អ្នក​ដែល​ស្រលាញ់​ខ្ញុំ​ទាំង​អស់​គឺ​ពិបាក​ចិត្ត។ នាង​បន្ត​ទៀត​ថា៖ "ពេល​នោះ​ខ្ញុំ​កំពុង​តែ​មាន​ទំនាក់ទំនង​ស្នេហា​ជិតដិត ហើយ​មិន​នឹក​ស្មាន​ថា​វីដេអូ​នេះ​ត្រូវ​បែក​ធ្លាយ​នោះ​ទេ។" បន្ទាប់​ពី​វីដេអូ​នេះ​បែក​ធ្លាយ​លោក Salomon ប្ដឹង​ក្រុមហ៊ុន​ដែល​ចែក​ចាយ​វីដេអូ​បែក​ធ្លាយ​នេះ ១០​លាន​ដុល្លារ ព្រម​ទាំង​ប្ដឹង​ក្រុម​គ្រួសារ Paris ១០​លាន​ដុល្លារ​ទៀត​ផង​ ប៉ុន្តែ​ក្រោយ​មក​ក៏​ដក​ពាក្យ​បណ្ដឹង​វិញ។ ក្រោយ​មក​លោក Salomon បែរ​ជា​លក់​វីដេអូ​នេះ​ទៅ​ឲ្យ​ក្រុមហ៊ុន Red Light District Video ទៅ​វិញ​ក្នុង​តម្លៃ ៤០​ម៉ឺន​ដុល្លារ។ Paris បាន​និយាយ​ថា​នាង​មាន​វិប្បដិសារី​បំផុត​ដែល​ទាក់ទង​បុរស​រូប​នេះ។

៣. Pamela Anderson និង​ Tommy Lee

វីដេអូ​ផ្ទាល់​ខ្លួន​របស់​តារា​មួយ​គូ​នេះ​ត្រូវ​បាន​លួច​ ដោយ​អ្នក​ជួសជុល​ឧបករណ៍​អេឡិកត្រូនិក​កាល​ពី​ឆ្នាំ ១៩៩៦។ ក្រោយ​មក​វីដេអូ​នេះ​ក៏​ត្រូវ​បាន​មនុស្ស​ម្នាក់ ដែល​ជា​សមាជិក​ក្រុម​អ្នក​លេង​អ៊ីតាលី​ចំណាយ​ ៥ម៉ឺន​ដុល្លារ​ដើម្បី​ចែក​ចាយ​បន្ត​។ ក្រោយ​មក​ Pamela និង Tommy បាន​ដាក់​ពាក្យ​បណ្ដឹង​មនុស្ស​គ្រប់​គ្នា​ដែល​មាន​វីដេអូ​នេះ​ម្នាក់ ១០​លាន​ដុល្លារ ប៉ុន្តែ​បណ្ដឹង​នេះ​មិន​បាន​ផល​អ្វី​នោះ​ទេ។

៤. Jennifler Lopez និង Ojani Noa

អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​លោក​ Ojani Noaអតីត​ស្វាមី​របស់ Jennifer បាន​បង្កើត​វីដេអូ​មួយ ប្រមូល​ផ្ដុំ​នូវ​រូប​អាសអាភាស​និង​ វីដេអូ​ជា​ច្រើន​បន្ទាប់​ពី​ចំណាយ​ពេល ក្រេប​ទឹក​ឃ្មុំ​ជាមួយ​គ្នា។ សំណាង​ល្អ​វីដេអូ​នេះ​ត្រូវ​បាន​គេ​រក​ឃើញ​មុន​ពេល​អ្នក​ទាំង​ពីរ​លែង​លះ​គ្នា ដោយ​នៅ​ឆ្នាំ ២០១១ វីដេអូ​នេះ​ត្រូវ​តុលាការ​ចាក់សោ​ទុក​ក្នុង​ទូ​សុវត្ថិភាព។

៥. Colin Farrell និង Nicole Narain

តារា​សម្ដែង Colin Farrell និង​តារា​ម៉ូដែល​ប្រចាំ​ទស្សនាវដ្ដី Playboy បាន​ទាក់​ទង​គ្នា​កាល​ពី​ឆ្នាំ ២០០៣ ហើយ​ក៏​បាន​ថត​វីដេអូ​សិច​រយៈ​ពេល ១៤​នាទី​ជាមួយ​គ្នា។ ប៉ុន្មាន​ឆ្នាំ​ក្រោយ​មក​វីដេអូ​នេះ​ក៏​បាន​បែក​ធ្លាយ បើ​យោង​ទៅ​តាម​ទស្សនាវដ្ដី People លោក Colin បាន​ចោទ​អតីត​សង្សារ​ថា នាង​ជា​អ្នក​ចែក​ចាយ​វីដេអូ​នេះ ប៉ុន្តែ​ក្រោយ​មក Narain បាន​បដិសេធ។ អ្នក​ទាំង​ពីរ​ក៏​បែក​បាក់​ស្នេហា​នៅ​ឆ្នាំ ២០០៦៕

ប្រភព៖ Cosmopolitan   ប្រែ​សម្រួល៖ ធារ៉ូ

អត្ថបទពេញនិយម