Barca ថ្លៃ​ជាង​គេ​ជាង​ឯង! តោះ​មក​ដឹង​តម្លៃ​សំបុត្រ​ប្រកួត UCL វគ្គ ៨​ក្រុម

  • 2018-03-23 12:59:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​ការ​ប្រកួត​ Champions League វគ្គ ៨​ក្រុម ខាង​មុខ តម្លៃ​សំបុត្រ​ចូល​មើល​ប្រកួត​ជើង​ទី ១ រវាង​ក្លឹប Barcelona និង​ Roma នៅ​កីឡដ្ឋាន Camp Nou មាន​តម្លៃ​ថ្លៃ​ជាង​គេ។

បើ​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន Marca សំបុត្រ​ចូល​មើល​ជំនួប​ជើង​ទី ១ វគ្គ ៨ ក្រុម​ UCL រវាង Barca និង Roma មាន​តម្លៃ​ដល់​ទៅ ៨៩ អឺរ៉ូ (ជិត ១១០​ដុល្លារ​សហរដ្ឋអាមេរិក)។ តម្លៃ​នេះ​ គឺ​ថ្លៃ​ជាង​គេ​ បើ​ធៀប​នឹង​ការ​ប្រកួត​វគ្គ​ដូច​គ្នា​ផ្សេង​ទៀត។

ដោយ​ឡែក ការ​ប្រកួត​រវាង Real Madrid និង Juventus នៅ​កីឡដ្ឋាន Santiago Bernabeu ក៏​មាន​ថ្លៃ​មិន​ទាប​ប៉ុន្មាន​ដែរ។ សំបុត្រ​មាន​តម្លៃ​ ៨៥ អឺរ៉ូ (១០៤ ដុល្លារ)។

ទោះ​ជា​យ៉ាង​នេះ​ក្ដី តម្លៃ​សំបុត្រ​ធ្លាក់​មក​ត្រឹម ៦០ អឺរ៉ូ (៧៤ ដុល្លារ) ពេល​ក្លឹប​អេស្ប៉ាញ​ទាំង​ពីរ​មក​លេង​នៅ​ដី​អ៊ីតាលី​ (Roma vs Barcelona និង Juventus vs Real Madrid)។

ចំណែក​ឯ​ពីរ​គូ​ទៀត ពោល​គឺ គូ Bayern Munich-Sevilla និង Liverpool-Manchester City មាន​តម្លៃ​សំបុត្រ​ ដូច​គ្នា និង​ថេរ​ទាំង​ពីរ​ជើង។ តម្លៃ​សំបុត្រ​គឺ ៥២ អឺរ៉ូ (៦៤ ដុល្លារ)។

សូម​បញ្ជាក់​ផង​ដែរ​ថា ការ​ប្រកួត​ជើង​ទី ១ Champions League វគ្គ ៨​ក្រុម នឹង​លេង​នៅ​ថ្ងៃ​ទី ៤ និង ៥ មេសា​ខាង​មុខ ខណៈ​ជើង​ទី ២ នឹង​ធ្វើ​ឡើង​មួយ​សប្ដាហ៍​បន្ទាប់៕

ប្រភព៖ Marca   ប្រែ​សម្រួល៖ ហ៊ីម រស្មី

អត្ថបទពេញនិយម