​ទម្លាប់៤យ៉ាង ដែល​យើង​គិត​ថា​ល្អ ប៉ុន្តែ​វា​មិន​ដូច្នោះ​ទេ

  • 2018-03-24 03:08:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទម្លាប់​ប្រចាំថ្ងៃ​របស់​យើង មាន​ទំនាក់ទំនង​យ៉ាង​ជិតស្និទ្ធ​ ដល់​សុខភាព​របស់​យើង។ ខាង​ក្រោម​នេះ​គឺ​ជា​ទម្លាប់​៥​យ៉ាង​ដែល​អ្នក​គួរ​ដឹង និងបោះបង់​ចោល៖

១ ទុក​គម្រប​ចាន​បង្គន់​ចំហ​

មនុស្ស​ទូទៅ​ងើប​គូទ​ពី​ចាន​បង្គន់​ភ្លាម​បន្ទាប់​ពី​​ដោះស្រាយ​បញ្ហា​រួច។ ប៉ុន្តែ​នេះ​ជា​ទម្លាប់​មិន​ត្រឹម​ត្រូវ​ទេ។ ប្រសិន​បើ​អ្នក​ចំហ​គម្រប​បង្គន់​ទុក​ចោល នោះ​បាក់តេរី​តូចៗ​​បាន​សាយភាយដល់​ទៅ​២​ម៉ែត្រ​ពី​បរិវេណ​ចាន​បង្រ្គន់។ ដូច្នេះ​គួរ​បិទ​គម្រប​ឲ្យ​បាន​ត្រឹមត្រូវ​​បន្ទាប់​ពី​សំអាត​ ឬបន្ទោបង់រួច។

២ ដុសធ្មេញ​ភ្លាម​​បន្ទាប់​ពី​ញ៉ាំ​អាហារ

មនុស្ស​ភាគច្រើន​ដុសធ្មេញ​ភ្លាម​​បន្ទាប់​ពី​ញ៉ាំ​អាហារ​រួច ប៉ុន្តែ​ទម្លាប់​បែប​នេះ​ជា​រឿង​មិន​ត្រឹមត្រូវ​មួយ​ ក្រោម​លក្ខខណ្ឌ​អាស៊ីដ ដែល​អាច​បំផ្លាញ​ឬសធ្មេញ​ បន្ទាប់ពី​បរិភោគ​ផ្លែឈើឬទឹកដោះគោមួយចំនួន។ ទន្តពេទ្យ​បាន​ណែនាំ​ថា គួរ​ដុសធ្មេញ ៣០ ទៅ ៦០ នាទី​​បន្ទាប់​ពី​ញ៉ាំ​អាហារ​រួច។

៣ អង្គុយ​ពែនភ្នែន

មនុស្ស​ជា​ច្រើន​រើស​យក​ឥរិយាបថ​អង្គុយ​ពែនភ្នែន ព្រោះ​អាច​ឲ្យ​គេ​អង្គុយ​បាន​ស្រួល។ ប៉ុន្តែ​ការ​សិក្សា​ថ្មី​ៗ​នេះ​បាន​បង្ហាញ​ថា​ការ​អង្គុយ​បែប​នេះ​យូរ​ពេក​អាច​ប៉ះពាល់​ដល់​សុខភាព​ ដោយ​សារ​វា​បាន​បង្អាក់​ចរន្ត​របស់​សរសៃ​ឈាម​វ៉ែន។

៤ រក្សាដៃរបស់អ្នកនៅលើទីតាំង​ចង្កូតនៅ​ ទី ១០ និងទី២

អស់រយៈពេល​ជាច្រើន​ឆ្នាំគ្រូបង្រៀន​បើកបរ​បាន​បង្រៀន​សិស្ស​ឱ្យរក្សាដៃរបស់​ពួកគេនៅលើ​ចង្កូត​នៅ​ទីតាំងទី ១០ និងទី២ (ដូច​ទ្រនិចនាឡិកា) ។ ប៉ុន្តែ​ក្នុង​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះគ្រូ​បង្រៀន​ណែនាំ​ឱ្យ​រក្សាដៃ​របស់អ្នកនៅទីតាំង​ទី ៩ និង ៣ ឬ ៨ និង ៤ ។ នេះ​​នឹង​ផ្តល់​ឱ្យ​អ្នក​បើកបរ​នូវការ​គ្រប់គ្រង​ចង្កូត​បានល្អប្រសើរនៅពេលបើកបរ។ វា​ក៏​ជាទីតាំង ល្អ​បំផុត​ដើម្បី​ឲ្យ​ដៃ​អ្នក​អាច​កាន់​ចង្កូត​បាន​យូរ នៅ​ពេល​ធ្វើ​ដំណើរ​ផ្លូវ​ឆ្ងាយ៕

ប្រភព៖ Brightside   ប្រែ​សម្រួល៖ សុខ លាងហ៊ត

អត្ថបទពេញនិយម