'King's Dead' បទ​ក្នុង​រឿង 'Black Panther' ឡើង​ដល់​​តារាង​១០​បទ​កំពូល​របស់ Billboard (វីដេអូ)

  • 2018-03-24 03:21:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អស់​រយៈ​ពេល​ជាង​១​ខែ​មក​ហើយ ក្រោយ​ពី​រឿង 'Black Panther' ត្រូវ​បាន​ចេញ​ចាក់​ផ្សាយ។ បទ 'King's Dead' ក្នុង​អាល់ប៊ុម​បទ​ចម្រៀង​រឿង​មួយ​នេះ ដែល​ច្រៀង​ដោយ​តារា​ចម្រៀង Jay Rock, Kendrick Lamar, Future និង James Blakeនោះ បាន​ស្ថិត​លើ​តារាង​បទ​កំពូល​ទាំង​១០​របស់​តារាង​ចាក់​ផ្សាយ​បទ​ចម្រៀង​របស់ Billboard ក្នុង​សប្ដាហ៍​នេះ។

បទ​ចម្រៀង​មួយ​នេះ​ដែរ បាន​ឡើង​ពី​លេខ​រៀង​ទី ១៤ មក​លេខ​រៀង​ទី​៨​ក្នុង​ថ្ងៃ​ទី​២៤ ខែ​មីនា​នេះ។ កាល​ពី​ថ្ងៃ​ទី​២៤ ខែ​កុម្ភៈ បទ​​មួយ​នេះ​បាន​ស្ថិត​ក្នុង​ចំណាត់​ថ្នាក់​លេខ​១៩។

នេះ​ជា​លើក​ទី​មួយ​ហើយ​ដែល​បទ​ចម្រៀង​របស់​តារា​ចម្រៀង Jay Rock បាន​ស្ថិត​លើ​តារាង​បទ​ចម្រៀង​កំពូល​ទាំង​១០​បទ​​នោះ ហើយ​​ចំពោះ​តារា​ចម្រៀង James Blake នេះ​ក៏​ជា​លើក​ទី​មួយ​របស់​លោក​ផង​ដែរ​ ដែល​ស្ថិត​លើ​តារាង​បទ​កំពូល​ទាំង​១០​នេះ ខណៈ​​តារា​ចម្រៀង Kendrick Lamar និងFuture ទទួល​បាន​ចំណាត់​ថ្នាក់​លេខ ១០ និង​លេខ​៧ក្នុង​ចំណោម​បទ​កំពូល​ទាំង​១០ រៀង​ៗ​ខ្លួន៕

ទស្សនា​បទ​ 'King's Dead' ខាង​ក្រោម៖ ​

ចុចអាន៖

ប្រភព៖ Billboard   ប្រែ​សម្រួល៖ អន សុភក្ត្រា