ល្អម៉ាច់! ​ចូលឆ្នាំខ្មែរ​នៅភ្នំពេញ​លើក​នេះ ​នឹង​បង្ហាញ​សំណង់​ផ្ទះបុរាណខ្មែរ​ទស្សនាដោយសេរី

  • 2018-03-24 04:24:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​រដ្ឋបាល​រាជធានីភ្នំពេញ​នឹងរៀប​ចំព្រឹត្តការណ៍​សង្រ្កាន្តវត្ត​ភ្នំលើកទី២​ ​ដើម្បី​អបអរសាទរ​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណីជាតិខ្មែរ នៅរមណីដ្ឋានប្រវត្តិសាស្ត្រវត្តភ្នំ រយៈពេល ០៣ថ្ងៃ គឺចាប់ពីថ្ងៃទី១៤-១៦ ខែមេសា ឆ្នាំ២០១៨។

សង្រ្កាន្តវត្តភ្នំលើកនេះ​ មាន​លក្ខណៈ​ពិសេស ​ដោយ​នឹង​ដាក់​បង្ហាញ​ស្ថាបត្យកម្ម​សំណង់​របស់​ខ្មែរតាំងពី​សម័យ​បុរាណ(ផ្ទះខ្មែរ ​ផ្ទះប៉ិត​​ ផ្ទះកន្តាំង) ​និង​​ការតាំង​ពិព័រណ៍​សម្ភារ​ផ្សេងៗ​ក្នុង​ភូមិខ្មែរ​ដូចជា​ ​ត្បាញហូល​ ផាមួង ក្រមា ​ផលិត​ផលនំ ​និង​បង្អែមខ្មែរ។​ ​

​ជាមួយ​គ្នានោះ​ ​រដ្ឋបាល​រាជធានីភ្នំពេញ​​នឹងរៀបចំឲ្យមានការលេង​លែ្បង​ប្រជាប្រិយខ្មែរផ្សេងៗ​ដូចជា ទាញព្រ័ត្រ ​បោះអង្គុញ ​វាយក្អម ចោលឈូង លាក់កន្សែង ចាប់កូនខ្លែង ​ដណ្ដើម​ស្លឹកឈើ​ ​ខាំប៉ិគក់ ពាំ​ពងមាន់ ​អូស​ធៀង​ស្លា-ល- និង​មានការ​ប្រគំតន្ត្រី​សម័យ​វង់​ធំ​ផង​ដែរ​៕

អត្ថបទ៖ ស៊ិន សាវ៉េត