ខណៈ​មិន​ទាន់​ត្រូវ​គ្នា​វិញ​ជាមួយ Selena តារា​ចម្រៀង​ Justin នៅ​បន្ត​ចំណាយ​ពេល​ជាមួយ​ស្រី​ថ្មី

  • 2018-03-24 08:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើ​តាម​វិប​សាយ E! News បាន​ឲ្យ​ដឹង​ថា តារា​ចម្រៀង Justin Bieber និង​តារា​ម៉ូដែល Baskin Champion នៅ​តែ​បន្ត​ចំណាយ​ពេល​វេលា​​ជាមួយ​គ្នា ខណៈ​រឿងរ៉ាវ​ស្នេហា​រវាង​តារា​ប្រុស​រូប​នេះ​ជាមួយតារា​ចម្រៀង Selena Gomez មិន​ទាន់​ចុះ​​សម្រុង​គ្នា​វិញ​នោះ។

តាម​ប្រភព​មួយ​បាន​ប្រាប់​វិប​សាយ​ដដែល​ខាង​លើ​នេះ​ថា៖ "ពួក​គេ​បាន​ចំណាយ​​ពេល​ជាមួយ​គ្នា​នៅ​ក្នុង​ផ្ទះ​របស់​Justin ហើយ​តារា​ម៉ូដែល​រូប​នោះ​មក​ផ្ទះ​របស់ Justin ដោយ​ខ្លួន​ឯង។ Justin រង់ចាំ​នាង​នៅ​ផ្ទះ​របស់​លោក ហើយ​ក្រោយ​ពី​ចំណាយ​ពេល​​ថ្ងៃ​ត្រង់​ជាមួយ​គ្នា​រួច​មក ពួក​គេ​ទាំង​២​បាន​ចាក​ចេញ​ពី​ផ្ទះ​តាម​ឡាន​របស់​ពួក​គេ​រៀង​ៗ​ខ្លួន"។

ខណៈ​ អ្នក​ប្រមាញ់​រូប​ថត មិន​អាច​ថត​បាន​តារា​ចម្រៀង​រូប​នេះ​ក្ដី ប៉ុន្តែ​ពួក​គេ​ថត​បាន​តារា​ម៉ូដែល Baskin Champion ចាក​ចេញ​ពី​ផ្ទះ​នោះ​ដោយ​ពាក់​អាវ​យឺត​រលុង​ពណ៌​ស​ជាមួយ​នឹង​ខោ​ពណ៌​ប្រផេះ។

តារា​ទាំង​២​រូប​នេះ ត្រូវ​បាន​ប្រទះ​ឃើញ​​​ម្ដង​រួច​មក​ហើយ ដោយ​ចំណាយ​ពេល​ជាមួយ​គ្នា​​ក្នុង​ការ​ប្រគំ​តន្ត្រី​របស់​តារា​ចម្រៀង Craig David ​​កាល​ពី​ដើម​សប្ដាហ៍​នេះ មិនតែប៉ុណ្ណោះពួក​គេ​ថែម​ទាំង​ទៅ​ស្នាក់​នៅ​ផ្ទះ​របស់​តារា​ចម្រៀង ​Justin Bieber តែ​២​នាក់​ទៀត​ផង ៕

ចុចអាន៖

ប្រភព៖ Eonline   ប្រែ​សម្រួល៖ អន សុភក្ត្រា