ភ្ញាក់ផ្អើល! សុគន្ធ នីសា ក្លាយ​ជា​តួឯក​ក្នុង​រឿង ព្រះវេស្សន្តរ

  • 2018-03-24 08:12:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង​ស្រី សុគន្ធ នីសា បាន​ក្លាយ​ខ្លួន​ជា​តួឯក​ស្រី​ក្នុង​ល្ខោន​រឿង ព្រះវេស្សន្តរ ជា​លើក​ដំបូង ដែលបង្កការភ្ញាក់ដល់មហាជន។ ក្នុងការសម្តែងនេះអ្នកនាងបានដើរតួជានាងមេទ្រី រួមជាមួយលោក អុល សំអាង តួសម្តែងល្ខោនបាសាក់ដ៏ល្បីល្បាញ។

បើ​តាម​លោក អុល សំអាង នេះគឺជាការសម្តែងឈុតក្នុងរឿងល្ខោនព្រះវេស្សន្តរប៉ុណ្ណោះ មិនមែនជាសម្តែងសាច់រឿងទាំងមូលនោះទេ។ លោកថា លោកសម្តែងជាតួព្រះវេស្សន្តរ ចំណែក អ្នកនាង សុគន្ធ នីសា សម្តែងជាតួនាងមេទ្រី ដែលអ្នកទាំងពីរថតរួមគ្នាថ្មីៗនេះប៉ុណ្ណោះ។

លោក អុល សំអាង សម្តែងជាតួព្រះវេស្សន្ត

ឈុត​ក្នុង​រឿង​ព្រះវេស្សន្តរនេះនឹងត្រូវដាក់បញ្ចូលក្នុងរឿងមួយរបស់ផលិតកម្មរស្មីហង្សមាស តែមិនដឹងចំណងជើងឡើយ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក អុល សំអាង៕

អត្ថបទ៖ ដេត ធន្នី

រូបភាពៈ ហ្វេសប៊ុក អុល សំអាង អភិវឌ្ឍសិល្បៈខ្មែរ