Usain Bolt ៖ ពី​ស្ដេច​ល្បឿន​រត់​ប្រណាំង មក​ជា​កីឡាករ​បាល់ទាត់​កំពុង​ហាត់​នៅ Dortmund

  • 2018-03-25 04:38:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Usain Bolt មាន​ក្តី​សុបិន​ចង់​ធ្វើ​ជា​កីឡាករ​បាល់ទាត់​អាជីព​យូរ​ហើយ ខណៈ​ដែល Borussia Dortmund បាន​ផ្តល់​ឱកាស​ឱ្យ​អត្តពលិក​ចូលនិវត្តន៍​រូប​នេះ​​បាន​ចូល​រួម​ហ្វឹកហាត់​ជាមួយ​ក្លឹប។

អតីត​អត្តពលិក​រត់​ប្រណាំង​ខាង​លើ ធ្លាប់​ឈ្នះ​មេដាយ​មាស​អូឡាំពិកចំនួន៨ និង ធ្លាប់​សង្ឃឹម​ថា​ចង់​លេង​ឱ្យ​ក្លឹប Manchester United ហើយ​នៅ​ពេល​នេះ Usain Bolt បាន​ចូលរួម​ហ្វឹកហាត់​ជា​លើក​ដំបូង​ជាមួយ Dortmund កាលពីថ្ងៃសុក្រ។

គ្រូបង្វឹក Dortmund លោក Peter Stoger និយាយ​ថា Usain Bolt “​នៅ​ឆ្ងាយ​ណាស់​ ដើម្បី​ក្លាយ​ជា​កីឡាករ​បាល់ទាត់​កម្រិតកំពូល"។ "ខ្ញុំ​គិត​ថា​គេ [Usain Bolt] មាន​ទេពកោសល្យ ប៉ុន្តែ​នៅ​ពេល​ចង់​លេង​បាល់ទាត់​កម្រិត​ខ្ពស់​ជាង​នេះ លោក​នៅ​មាន​ការងារ​ច្រើន​ទៀត​ដែល​ត្រូវ​ធ្វើ"។ លោក បាន​និយាយ៕

ប្រភព៖ Sky Sports   ប្រែ​សម្រួល៖ សុខ លាងហ៊ត