មិន​នឹក​ស្មាន​ លេង​ជាង​២០​នាទី Vardy គ្មាន​បាន​ប៉ះ​បាល់​សូម្បី​បន្តិច

  • 2018-03-25 03:14:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​ជំនួប​អង់គ្លេស យក​ឈ្នះ​ហូឡង់​ក្នុង​ប្រកួត​មិត្តភាព ១ទល់​នឹង​០ កាល​ពី​យប់​ថ្ងៃ​សុក្រ ខ្សែ​ប្រយុទ្ធ Jamie Vardy មិន​បាន​ប៉ះ​បាល់​ទាល់​តែ​សោះ បន្ទាប់​ពី​ប្ដូរ​ចូល។

កីឡាករ​របស់​ក្រុម Leicester រូប​នេះ​បាន​ប្ដូរ​ចូល​នាទី​៦៨​ ជំនួស​កីឡាករ Rashford។ យ៉ាងណាមិញ ក្រោយ​ពី​ងើប​ពី​កៅអី​បម្រុង​​លេង​២២​នាទី​ Vardy គ្មាន​ឱកាស​ប៉ះ​បាល់​​បាន​បន្តិច​សោះ។ តាម​ស្ថិតិ​នេះ​​ចាញ់​ទាំង​កីឡាករ Eric Dier ដែល​ប្ដូរ​ចូល​លេង​បាន​១​នាទី បាន​ប៉ះ​បាល់​១​ជើង​ដែរ។

អង់គ្លេស​នៅ​មាន​ភារកិច្ច​លេង​មិត្តភាព​មួយ​ប្រកួត​ទៀត​ជាមួយ​អ៊ីតាលី​នៅ​ថ្ងៃ​ អង្គារ​​​ខាង​មុខ​នេះ​ក្នុង​កីឡដ្ឋាន Wembley។ ប្រកួត​នេះ Jack Wilshere នឹង​ត្រូវ​អវត្តមាន​ដោយ​សារ​មាន​របួស​៕

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ