Man Utd ចង់បញ្ចេញ Pogba ចោល​ដើម្បី​យក​កីឡាករ​មួយ​ចំនួន​មក​ជំនួស

  • 2018-03-25 10:55:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Mourinho គ្រោង​នឹង​ចាយ​​ធំ​នា​រដូវក្តៅនេះ​ដើម្បី​នាំ​យក Raphael Varane, Toni Kroos, Marquinhos, Marco Verratti និង Alex Sandro ចូល​ ដោយ​គ្រោង​បញ្ចេញ​ Pogba ចោល​ក្នុង​តម្លៃ ២០០ លាន​ផោន (ប្រហែល ២៨២ លាន​ដុល្លារ)។ នេះ​បើ​តាម The Mirror ចុះ​ផ្សាយ​ថ្ងៃ​នេះ។

គ្រូ​បង្វឹក​បិសាច​ក្រហម​អស់​ការ​អត់ធ្មត់​ជាមួយ​កីឡាករ​បារាំង​ហើយ និង សូម្បី​មិត្ត​រួមក្រុម​ក៏​មាន​ការ​ថ្នាំងថ្នាក់​នឹង Pogba ដែល​ផ្តោត​លើ​ការងារ និង មុខមាត់​ផ្ទាល់​ខ្លួន​ជាង​ក្រុម។

តម្លៃ​ខ្លួន Varane ត្រូវ​បាន​ប្រមាណ ៩៨ លាន​ដុល្លារ ខណៈ ​Mourinho ចង់​បាន​ដៃ​គូ​គេ​ម្នាក់​ទៀត Toni Kroos មក​ជំនួស​តំបន់​កណ្តាល​របស់​ Pogba បើ​ទោះ​ជា Real ដាក់​ថ្លៃ​កីឡាករ​អាឡឺម៉ង់ ១៤១ លាន​ដុល្លារ​ក្តី។

តារា PSG គឺ​Marquinhos និង Verratti ​ជា​ផែនការ​បម្រុង ដែល​គ្រូ​បង្វឹក​ព័រទុយហ្គាល់ អាច​យក​មក​ជំនួស​ អតីត​កីឡាករ​ថ្លៃ​បំផុត ១២៥ លាន​ដុល្លារ រីឯ ​ Alex Sandro អាច​ជា​តួអង្គ​ជំនួស Luke Shaw ផង​ដែរ៕

ប្រភព៖ Mirror   ប្រែ​សម្រួល៖ សុខ លាងហ៊ត