“Pacific Rim: Uprising” ទម្លាក់​ "Black Panther” ពី​កំពូល​តារាង​ Box Office លើក​ដំបូង

  • 2018-03-26 03:05:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី​ចំណាយ​ពេល​៥​សប្ដាហ៍ លើ​តារាង​កំពូល​ភាព​យន្ត​ដែល​រក​ចំណូល​បាន​ច្រើន​ជាង​គេ​លើ​តារាង​ Box Office ពេល​នេះ​ភាពយន្ត​ "Black Panther” បាន​ខ្ទាត​មក​ដល់​ចំណាត់​លេខ​ពីរ​ហើយ ដោយ​រក​ចំណូល​បាន ១៦,៧​លាន​ដុល្លារ។

ភាពយន្ត​ដែល​រក​ចំណូល​បាន​ច្រើន​ជាង​គេ​គឺ "Pacific: Uprising” ដោយ​រក​ចំណូល​បាន ២៨​លាន​ដុល្លារ ក្នុង​សប្ដាហ៍​ដំបូង។ ក៏​ប៉ុន្តែ​ទោះ​បី​ជា "Black Panther” ធ្លាក់​មក​ដល់​ចំណាត់​ថ្នាក់​លេខ​២​ក៏​ដោយ ភាពយន្ត​នេះ​បាន​ក្លាយ​ជា​ភាពយន្ត​បែប​វីរៈបុរស​ដែល​រក​ចំណូល​បាន​ច្រើន​បំផុត​ ក្នុង​ប្រវត្តិសាស្ត្រ​ពោល​គឺ​រក​ចំណូល​បាន​ច្រើន​ជាង​ "Avengers” និង "Avengers: Age of Ultron” ទៅ​ទៀត។

នេះ​ជា​បណ្ដា​ភាពយន្ត​រក​ចំណូល​បាន​ច្រើន​ជាង​គេ​ទាំង​១០៖

១០. “Midnight Sun” ប្រាក់​ចំណូល​ ៤,១​លាន​ដុល្លារ

ជា​រឿង​រ៉ាវ​ស្នេហា​របស់​គូស្នេហ៍​មួយ​គូ ដែល​តួអង្គ​ស្រី​វ័យ​១៧​ឆ្នាំ​មាន​ជំងឺ​មួយ​មិន​អាច​ត្រូវ​ពន្លឺ​ថ្ងៃ​បាន។

៩. “Game Night” ប្រាក់​ចំណូល ៤,២​លាន​ដុល្លារ

មិត្តភ័ក្ដិ​មួយ​ក្រុម​បាន​ចាប់​ផ្ដើម​លេង​ល្បែង​មួយ ដែល​តែង​តែ​ជួប​ជុំ​គ្នា​លេង​ជា​ទម្លាប់ ប៉ុន្តែ​លើក​នេះ​ពួក​គេ​បែរ​ជា​ដឹង​ថា​កំពុង​តែ​ដោះ​ស្រាយ​អាថ៌កំបាំង​នៃ​ឃាតកម្ម​មួយ​ទៅ​វិញ។​

៨.​ “Paul, Apostle of Chirst” ប្រាក់​ចំណូល ៥​លាន​ដុល្លារ

សាច់​រឿង​នេះ​បង្ហាញ​ពី​ដំណើរ​ជីវិត​របស់ Paul ដែល​ជា​អ្នក​ប្រឆាំង​នឹង​សាសនា​គ្រិស្ត​ដ៏​ល្បី​មួយ មក​ក្លាយ​ជា​សាវក​ម្នាក់​ដ៏​មាន​ឥទ្ធិពល​បំផុត​របស់​ព្រះ​យេស៊ូ។

៧.​ “Love, Simon” ប្រាក់​ចំណូល ៧,៨​លាន​ដុល្លារ

ក្មេង​ប្រុស​វ័យ​ជំទង់​ម្នាក់​ឈ្មោះ​ Simon Spier បាន​លាក់​អាថ៌កំបាំង​ដ៏​ធំ​មួយ​ពី​គ្រួសារ​ និង​មិត្តភ័ក្ដិ គឺ​ដោយ​សារ​ខ្លួន​ជា​ប្រុស​ស្រលាញ់​ប្រុស​។ នៅ​ពេល​ដែល​អាថ៌កំបាំង​នេះ​អាច​នឹង​បង្ហើប Simon ត្រូវ​​ប្រឈម​មុខ​នឹង​បញ្ហា​ជា​ច្រើន​ដែល​ខ្លួន​ត្រូវ​ទទួល​ខុស​ត្រូវ​ចំពោះ​អារម្មណ៍​ស្នេហា​របស់​ខ្លួន។

៦. “A Wrinkle in Time” ប្រាក់​ចំណូល ៨​លាន​ដុល្លារ

ជា​ភាពយន្ត​ថ្មី​របស់​ Disney បង្ហាញ​ពី​ដំណើរ​ផ្សង​ព្រេង​របស់​ក្មេង​ស្រី​ម្នាក់​ឈ្មោះ​ Meg និង​ប្អូន​ប្រុស​នាង​ដើម្បី​ស្វែង​រក​ឪពុក​ដែល​បាន​បាត់​ខ្លួន។

៥. “Tomb Raider” ប្រាក់​ចំណូល​ ១០,៤​លាន​ដុល្លារ

ជា​ភាពយន្ត​ថត​ថ្មី​ម្ដង​ទៀត​នៃ​សាច់​រឿង​របស់​ Lara Croft ជា​អ្នក​ផ្សង​ព្រេង​ដ៏​ក្លាហាន​មួយ​ ក្នុង​បេសកម្ម​ស្វែង​រក​ឪពុក​​របស់​នាង។

៤. “Sherlock Gnomes” ប្រាក់​ចំណូល ១០,៦​លាន​ដុល្លារ

បន្ត​ពី​សាច់​រឿង "Gnomeo & Juliet” អ្នក​ទាំង​ពីរ​បាន​ជួល​កំពូល​អ្នក​ស៊ើបអង្កេត​ Sherlock Gnomes ដើម្បី​ស្វែង​រក​កាត​បាត់​បង់​របស់​ដ៏​អាថ៌កំបាំង​មួយ។

៣. “I Can Only Imagine” ប្រាក់​ចំណូល ១៣,៨​លាន​ដុល្លារ

ជា​ភាពយន្ត​និយាយ​​អំពី​រឿង​រ៉ាវ​ពិត​របស់​បទ​ចម្រៀង "I Can Only Imagine" របស់​ក្រុម​ចម្រៀង MercyMe ដ៏​ល្បី​មួួ​និយាយ​អំពី​ថាម​ពល​នៃ​ការ​លើក​លែង​ទោស។

២.​ “Black Panther” ប្រាក់​ចំណូល ១៦,៧​លាន​ដុល្លារ

ជា​ភាពយន្ត​ថ្មី​ពី​ផលិតកម្ម Marvel បង្ហាញ​ពី​ដំណើរ​សាច់​រឿង​របស់ T'Challa ស្ដេច​នៃ​រាជាណាចក្រ​អាថ៌កំបាំង​ Wakanda ដែល​ប្រកប​ទៅ​ដោយ​បច្ចេកវិទ្យា​ទំនើបៗ និង​ត្រូវ​ប្រឈម​មុខ​នឹង​ការ​ដណ្ដើម​អំណាច​នៃ​ជន​ខាង​ក្រៅ​ម្នាក់ ដែល​កើ​ត​មក​ពី​កំហុស​របស់​ឪពុក T'Challa។

១. “Pacific Rim: Uprising” ប្រាក់​ចំណូល ២៨​លាន​ដុល្លារ

និយាយ​អំពី​ការ​ផ្សង​ព្រេង​របស់ Jake Pentecost ជា​កូន​ប្រុស​របស់ Stacker Pentecost ជួប​ជាមួយ​នឹង​តួអង្គ Mako Mori ដើម្បី​ដឹក​នាំ​អ្នក​បើក​យាន​ Jaeger ជំនាន់​ថ្មី​ ដោយ​រួម​បញ្ចូល​ទាំង​អ្នក​ពូកែ​ Hacker វ័យ​១៥​ឆ្នាំ Amara ដើម្បី​ប្រឆាំង​នឹង​សត្រូវ​ពួក​សត្វ​ចម្លែក Kaiju។

បណ្ដា​ Trailer ភាពយន្ត​ចំណូល​ថ្មី៖

Sabay ត្រូវការរើស 5 Corporate Sales Executives បើមានចំណាប់អារម្មណ៍ដាក់ CV មក hr@sabay.com ឬចូលទៅកាន់ https://goo.gl/iTqDWW

​​

ប្រភព៖ ScreenRant | imdb   ប្រែ​សម្រួល៖ ធារ៉ូ