ពេលសែនឆេងម៉េង កុំឲ្យលើសម៉ោងនេះឲ្យសោះ ប្រយ័ត្នអស់តែជ្រូកខ្វៃអត់ទទេៗទៅ
- 2018-03-26 04:23:35
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ពេលសែនឆេងម៉េង កុំឲ្យលើសម៉ោងនេះឲ្យសោះ ប្រយ័ត្នអស់តែជ្រូកខ្វៃអត់ទទេៗទៅ
ចន្លោះមិនឃើញ
តាមទំនៀមទម្លាប់របស់ជនជាតិចិន និងអ្នកជាប់សែស្រឡាយចិន តែងប្រារព្ធពិធីសែនផ្នូរ ឬឆេងម៉េង ជារៀងរាល់ឆ្នាំក្នុងកំឡុងខែមេសា។ តាមប្រពៃណីរបស់បងប្អូនដែលជាប់សែស្រឡាយចិន តែងជួបជុំគ្រួសារ ដើម្បីរៀបចំពិធីសែនផ្នូរ ដោយរៀបចំជាម្ហូបអាហារ បង្អែមចង្អាប នំនែកជាហូរហែនៅពីមុខផ្នូររបស់ដូនតា។ ចំពោះពេលវេលាក្នុងការប្រក់ផ្នូរឱ្យដូនតា មិនមែនចេះតែប្រក់តាមការយល់ឃើញនោះទេ គឺមានពេលវេលាច្បាស់លាស់ ទើបដូនតាអាចទទួលយកបាន។
តាមការឱ្យដឹងពីលោកតា កាំង សូយ ដែលជាកូនចៅចិន បានដឹងពីរឿងនេះច្បាស់បាន ប្រាប់ថា បន្ទាប់ពីកូនចៅត្រូវប្រញាប់ក្រដាសប្រក់ផ្នូរកុំឱ្យលើសពីម៉ោង ១២ថ្ងៃត្រង់ឱ្យសោះ។ លោកតាប្រាប់ថា វេលាសែនព្រេនឱ្យដូនតាត្រូវធ្វើព្រឹកឡើងចាប់ពីវេលាម៉ោង ៧ព្រឹកទៅ ហើយត្រឹមម៉ោង ៩ ឬម៉ោង១០ ព្រឹកជាវេលាល្អបំផុតដើម្បីប្រក់ផ្នូរ។
លោកតាប្រាប់ទៀតថា ត្រូវប្រញាប់នាំកូនចៅប្រក់ផ្នូរឱ្យដូនតាកុំឱ្យលើសពីម៉ោង ១២ដាច់ខាត ព្រោះជាពេលដែលខ្មោចដូនតាមិននៅនោះទេ។ ដូច្នេះបើពន្យារពេលប្រក់ផ្នូររហូតដល់ម៉ោង ១២ថ្ងៃត្រង់ហើយ គឺស្មើមិនបានធ្វើពិធីសែនផ្នូរឱ្យដូនតាដូច្នោះដែរ។
លោកតាបានឱ្យដឹងទៀតថា ជាធម្មតាអ្នកជាប់សែស្រឡាយចិន តែងពូនកូនផ្នូរមួយទៀតសម្រាប់ម្ចាស់ទឹកម្ចាស់ដីនៅពីមុខផ្នូរដូនតា។ ដូច្នេះហើយកូនចៅក៏មិនត្រូវភ្លេចសែនបាយ សែនទឹកឱ្យម្ចាស់ទឹកម្ចាស់ដីផង ដែលគង់ថែរក្សាឱ្យដូនតានោះឯង។
ចំពោះម្ចាស់ទឹកម្ចាស់ដី ក៏ត្រូវប្រក់ផ្នូរឱ្យដូចគ្នា និងមិនឱ្យលើសពីវេលាម៉ោង ១២ថ្ងៃត្រង់ឡើយ បន្ទាប់ពីប្រក់ផ្នូររួចរាល់ កូនចៅទាំងអស់ត្រូវជុំគ្នា ដើម្បីដុតក្រដាសសែននៅពីមុខផ្នូរម្ចាស់ទឹកម្ចាស់ដី ដើម្បីសុំសេចក្ដីសុខ និងដើម្បីឱ្យដូនតាអាចទទួលបានសំណែនទាំងអស់ ដែលកូនចៅបានសែនព្រេន៕