PSG មើល​​ឃើញ​គ្រូ​នៅ​អង់គ្លេស​ម្នាក់ សម្រាប់​ជំនួស Unai Emery

  • 2018-03-26 04:36:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Paris Saint-Germain កំពុង​ពិចារណា​តែងតាំង​អ្នក​ចាត់​ការក្លឹប Chelsea លោក Antonio Conte ជំនួស​តំណែង​លោក Unai Emery នៅ​រដូវ​កាល​ក្រោយ ហើយ​នឹង​​​បើក​ការ​ពិភាក្សា​​ជាមួយ​អ្នក​តំណាង​របស់​បុរស​ជនជាតិ​អ៊ីតាលី​រូប​នេះ។

បន្ទាប់​ពី​ចូល​ដឹកនាំ Chelsea នៅ​រដូវ​កាល​ដំបូង Conte ជួយ​ក្លឹប​ឈ្នះ​ពាន Premier League  តែ​ក្នុង​រដូវ​កាល​នេះ​ហាក់​ដាំ​ក្បាល​ចុះ​បន្តិច​ដោយ​ចាញ់​ពិន្ទុ​ក្រុម​លេខ​១​ Man City​ដល់​២៥​ពិន្ទុ ហើយ​ថែម​ទាំង​ធ្លាក់​​ពី Champions League វគ្គ​១៦​ក្រុម​ទៀត។ ងាក​ទៅ​លោក Unai Emery នឹង​គ្រោង​ចុះចេញ​ពី​តំណែង​​នៅ​ PSG ពេល​កុងត្រា​អស់​​នៅ​ចប់​រដូវ​កាល​នេះ។

មាន​បេក្ខជន​ជា​ច្រើន​ដែល​គេ​រំពឹង​អាច​មក​ជំនួស Emery ប៉ុន្តែ Conte មាន​ភាគរយ​ខ្ពស់​ជាង Jose Mourinho, Diego Simeone និង Massimiliano Allegri ដែល​ពួកគេ​ទាំង​៣​ទំនង​មិន​ទាន់​ចង់​ចេញ​ពី  Manchester United, Atletico Madrid និង Juventus នៅ​ឡើយ​ទេ។ Conte បច្ចុប្បន្ន​ដូច​​​មាន​ស្ថានភាព​រស់​នៅ​មិន​ស្រួល​សោះ​ជាមួយ Chelsea ជា​ពិសេស​មាន​បញ្ហា​ជាមួយ​កីឡាករ ហើយ​លោក​ក៏​មាន​ការ​ទាក់ទង​ទៅ​ដឹក​នាំ​ជម្រើស​ជាតិ​អ៊ីតាលី​វិញ​ដែរ៕

Unai Emery

-Sabay កំពុង​ជ្រើស​រើស​បុគ្គល​ផ្នែក​ Corporate Sales Executives ៥នាក់ ។ បើមានចំណាប់អារម្មណ៍ដាក់ CV មក hr@sabay.com ឬចូលទៅកាន់ https://goo.gl/iTqDWW

ប្រភព៖ theguardian   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

អត្ថបទពេញនិយម