ទី​បំផុត Angelina Jolie រក​អ្នក​ថ្មី​ជំនួស Brad Pitt បាន​ហើយ

  • 2018-03-27 03:25:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើ​តាម​ព័ត៌មាន​របស់​វិប​សាយ​ Entertainment Tonight បាន​ឲ្យ​ដឹង​ថា តារា​សម្ដែង Angelina Jolie រក​ឃើញ​បុរស​ថ្មី​ម្នាក់​ដែល​អាច​ចូល​ក្នុង​ជីវិត​របស់​នាង​បាន​ហើយ។

តាម​ប្រភព​របស់​វិប​សាយ​ខាង​លើ​នេះ​បាន​បញ្ជាក់​ទៀត​ថា បុរស​ដែល Angelina ពេញ​ចិត្ត​នោះ ជា​អ្នក​លក់​អចលនទ្រព្យ មាន​រូបរាង​សង្ហា និង​មើល​ទៅ​ចាស់​ទុំ។ លោក​មិន​មែន​ជា​តារា​ដែល​មាន​ឈ្មោះ​ល្បីល្បាញ​នោះ​ទេ។ ទំនាក់​ទំនង​របស់​ពួក​គេ​មិន​សូវ​ជា​ខ្លាំង​ក្លា​ឡើយ ប៉ុន្តែ​ភាគី​ខាង​ស្រី​មាន​ការ​សប្បាយ​ចិត្ត​ ព្រោះ​ថា​នាង​ចង់​ឲ្យ​មាន​មនុស្ស​ចាស់ទុំ​ម្នាក់​ទៀត​មក​​ចំណាយ​ពេលវេលា​ជាមួយ​កូន​ៗ​របស់​នាង។

តាម​ប្រភព​ដដែល​បាន​បន្ថែម​ទៀត​ថា ឥឡូវ​នេះមិនមាន​អ្នកដឹង​ថា​ តារា​សម្ដែង Brad Pitt ទាក់ទង​ជាមួយ​នារីណា​នោះ​ទេ។ លោក​មាន​ភាព​លាក់បាំង​មនុស្ស​ដែល​លោក​កំពុង​ទាក់ទង​នោះណាស់។ មួយ​វិញ​ទៀត​ ស្ត្រី​ដែល​តារាប្រុសរូបនេះ បាន​ជួប​នោះ​ ក៏មិន​មាន​នរណា​ស្គាល់​ជា​សាធារណៈ​ដែរ។

ក្រោយ​ពី​មាន​មនុស្ស​ក្នុង​ចិត្ត​រៀង​ៗ​ខ្លួន​បែប​នេះ​ អាច​បញ្ជាក់​បានថា​ ការ​ជួប​ជុំ​គ្នា​រវាង​តារា​ទាំង​២​នេះ គឺ​មិន​អាច​ទៅ​រួច​នោះ​ទេ៕

ចុចអាន៖

ប្រភព៖ Kenh14   ប្រែ​សម្រួល៖ អន សុភក្ត្រា

អត្ថបទពេញនិយម