ថ្នាក់​ដឹក​នាំ​​ ៦​ប្រទេស​គ្រោង​​​ធ្វើ​ពហិការ​មិន​ចូល​រួម​ព្រឹត្តិការណ៍ World Cup

  • 2018-03-27 09:02:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រទេស​ចំនួន​៦ កំពុង​មាន​គម្រោង​​ចូល​រួម​ជាមួយ​អង់គ្លេស​ធ្វើ​ពហិការ​មិន​ចូល​រួម​ព្រឹត្តិការណ៍ World Cup ឆ្នាំ​២០១៨​ នៅ​ប្រទេស​រុស្សី ដើម្បី​ប្រឆាំង​​លោក Vladimir Putin ពាក់ព័ន្ធ​នឹង​ការ​អំពើ​ប៉ុនប៉ង​ឃាតកម្ម​លើ​អតីត​ភ្នាក់ងារ​ចារកម្ម​របស់​អង់គ្លេស​ម្នាក់និង​កូន​ស្រី កាល​ពី​ខែ​នេះ។

ប៉ូឡូញ អ៊ីស្លង់ ដាណឺម៉ាក ស៊ុយអែត អូស្ត្រាលី និង​ជប៉ុន ត្រូវ​បាន​រំពឹង​ទុក​បដិសេធ​ការ​អញ្ជើញ​ពី​ប្រទេស​​រុស្សី​ ដើម្បី​​គាំទ្រ​អ្នក​ស្រី Theresa May ដែល​ជា​នាយករដ្ឋមន្ត្រី​នៃ​ចក្រភព​អង់គ្លេស។ Andrzej Duda ប្រធានាធិបតី​នៃ​ប្រទេស​ប៉ូឡូញ​គឺ​ជា​ថ្នាក់​ដឹក​នាំ​ដំបូង​គេ​ ដែល​ឈរ​ខាង​ចក្រភព​អង់គ្លេស​ បន្ទាប់​ពី​មាន​ការ​ប្រកាស​មិន​បង្ហាញ​ខ្លួន​ក្នុង​ថ្ងៃ​បើក​​ព្រឹត្តិការណ៍​ដ៏​ធំ​នេះ​នៅ​ថ្ងៃ​ទី ១៤ ខែ មិថុនា។

យោងតាម​សារព័ត៌មាន​អង់គ្លេស The Sun លោក Gudlaugar Thor រដ្ឋ​មន្ត្រី​ការបរទេស​​នៃ​ប្រទេស​អ៊ីស្លង់​​បាន​ប្រកាស​ដែរ​ថា ប្រទេស​លោក​ឈរ​ក្នុង​ភាព​សាមគ្គី​ជាមួយ​ចក្រភព​អង់គ្លេស ​លើ​ការ​ប៉ុនប៉ង​អតីត​ភ្នាក់ងារ​ចារកម្ម​របស់​អង់គ្លេស​នៅ​ទីក្រុង Salisbury  ប្រទេស​អង់គ្លេស។ លោកស្រី​នាយករដ្ឋមន្ត្រី​អង់គ្លេស Theresa May បាន​ប្រកាស​​កាល​ពី​ពេល​ថ្មី​ៗថា ខ្សែ​រាជវង្ស និង​មន្ត្រី​ជាន់ខ្ពស់​របស់​អង់គ្លេស នឹង​មិន​ទៅ​ចូល​រួម​ទស្សនា World Cup នោះ​ទេ

Andrzej Duda ប្រធានាធិបតី​នៃ​ប្រទេស​ប៉ូឡូញ​

បញ្ជាក់​ថា​ ការ​ប៉ុនប៉ង​សម្លាប់​ចារកម្ម​របស់​អង់គ្លេស​ឈ្មោះ​ថា Sergei Skripal និង​កូន​ស្រី​​ត្រូវ​បាន​អះអាង​ថា រុស្ស៊ី​គឺ​ជា​អ្នក​រៀបចំ​​រៀន​គម្រោង​ការ​នៅ​ពី​ក្រោយ៕

អ្នក​ស្រី Theresa May និង​លោក Vladimir Putin

​​​

ប្រភព៖ Express   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ