Hazard នឹង​ព្រម​លេង​ខ្សែ​ការពារ​ស្លាប​ឆ្វេង បើ​រឿង​មួយ​នេះ​កើត​ឡើង

  • 2018-03-27 11:34:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ​ Eden Hazard ក្នុង​ថ្ងៃ​នេះ បាន​និយាយ​ថា​ខ្លួន​នឹង​ព្រម​លេង​ក្នុង​តួនាទី​ជា​ខ្សែ​ការពារ​ស្លាប​ឆ្វេង បើ​សិន​ជា​អ្នក​ចាត់​ការ​ ឬ​គ្រូ​បង្វឹក​ចង់។

កីឡាករ​បែលហ្សិក​បាន​ប្រាប់​អ្នកសារព័ត៌មាន​ថា៖ "ខ្ញុំ​គ្រាន់​តែ​ចង់​ចូល​លេង​បាល់​ប៉ុណ្ណោះ លេង​ខ្សែ​ប្រយុទ្ធ ឬ​បម្រើ​ប្រយុទ្ធ​មិន​សំខាន់​ទេ។ ខ្ញុំ​អាច​លេង​ជា​ខ្សែ​ការពារ​ស្លាប​ឆ្វេង​ទៀត​ផង ឲ្យ​តែ​អ្នក​ចាត់​ការ ឬ​គ្រូ​បង្វឹក​ខ្ញុំ​ចង់"។

សូម​បញ្ជាក់​ផង​ដែរ​ថា ការ​ថ្លែង​របស់​ Hazard ធ្វើ​ឡើង បន្ទាប់​ពី​គ្រូ​បង្វឹក​បែលហ្សិក លោក Roberto Martinez កាល​ពី​ពេល​ថ្មីៗ បាន​បញ្ជាក់​ច្បាស់​ថា នឹង​មិន​ឲ្យ​កីឡាករ​វ័យ ២៧​ឆ្នាំ​ លេង​ក្នុង​តួនាទី​ ដែល​​ខ្សែ​ប្រយុទ្ធ​រូប​នេះ​មិន​ចូល​ចិត្ត​ឡើយ។

Hazard លេង​បាន ៤១​លើក​ឲ្យ Chelsea រដូវ​កាល​នេះ​ ក្នុង​នោះ​ស៊ុត​ចូល​ ១៥គ្រាប់ និង Assist បាន​១១ ដង។

បែលហ្សិក​នឹង​ត្រូវ​ប្រកួត​ជាមួយ​ជាមួយ​អារ៉ាប៊ីសាអ៊ូឌីត​ ក្នុង​ជំនួប​មិត្តភាពនា​វេលា​អាធ្រាត្រ​យប់​នេះ (ម៉ោង ១:៤៥)៕

ប្រភព៖ Goal   ប្រែ​សម្រួល៖ ហ៊ីម រស្មី

អត្ថបទពេញនិយម