ចាប់​ពី​រដូវ​ក្រោយ​ទៅ ជើង​ឯក Europa League ក៏​មាន​វាសនា​មាន​ស្លាក​បែប​នេះ​ដូច​ UCL ​ដែរ

  • 2018-03-27 13:42:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​អ្នក​តែង​ឃើញ​ហើយ​ផ្លាក​ពាន​ Champions League នៅ​ដៃ​អាវ​ផ្នែក​ខាង​ឆ្វេង​របស់​ក្លឹប​ដែល​ឈ្នះ​ពាន​នេះ​ចាប់​ពី ៥​ដង​ឡើង ប៉ុន្តែ​ស្លាកបែប​នេះ​មិន​មាន​ទេ សម្រាប់​ Europa League។

ទោះ​ជា​យ៉ាង​ណា បើ​តាម​ការ​បញ្ជាក់​របស់ UEFA ក្នុង​ថ្ងៃ​នេះ ចាប់​ពី​រដូវ​កាល​ក្រោយ​ទៅ ក្លឹប​ដែល​ធ្លាប់​ឈ្នះ Europa League ៣​ឆ្នាំ​ជាប់​គ្នា ឬ​ឈ្នះ​ពាន​នេះ​យ៉ាង​តិច ៥​ដង ក៏​នឹង​មាន​ស្លាក​សញ្ញា​ជើង​ឯក​នៅ​លើ​ដៃ​អាវ​ផ្នែក​ខាង​ឆ្វេង​របស់​ខ្លួនផងដែរ។

នេះ​មាន​ន័យ​ថា មាន​តែ​ក្លឹប Sevilla មួយ​ប៉ុណ្ណោះ​ដែល​មាន​សិទ្ធិ​ដាក់​ស្លាក​ពាន Europa League នៅ​លើ​អាវរបស់ខ្លួននៅរដូវកាលក្រោយ​។ ក្លឹប​ឈ្នះ​ពាន​នេះ សរុប ៥​ដង (២០០៦, ២០០៧, ២០១៤, ២០១៥ និង ២០១៦)៕

ប្រភព៖ Marca   ប្រែ​សម្រួល៖ ហ៊ីម រស្មី