កម្រ​ឃើញ! យប់​មិញ Vardy ពាក់​ស្បែក​ជើង​ប្រេន​ Ronaldo លេង​ឲ្យ​ជម្រើស​ជាតិ

  • 2018-03-28 02:11:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​ការ​ប្រកួត​មិត្តភាព​កាល​ពី​យប់​ Jamie Vardy រក​បាន​មួយ​គ្រាប់ ជួយ​ជម្រើស​ជាតិ​អង់គ្លេស​ស្មើ​ជាមួយ​អ៊ីតាលី​ក្នុង​លទ្ធផល ១-១។

បើក​ការ​ប្រកួត​ត្រឹម​តែ​៤៥​វិនាទី​ខ្សែ​ប្រយុទ្ធ​របស់​ក្លឹប​ Leicester City រូប​នេះ​បាន​​ប៉ះ​បាល់​ទៅ​ហើយ ខុស​ពី​ការ​ប្រកួត​ជាមួយ​ហូឡង់​កាល​ពី​សប្ដាហ៍​មុន លេង​២២​នាទី​តែ​មិន​បាន​ប៉ះ​បាល់​សូម្បី​បន្តិច។ នាទី​២៦​ Vardy រក​គ្រាប់​នាំ​មុខ​ឲ្យ​អង់គ្លេស មុន​ពេល​អ៊ីតាលី​តាម​ស្មើ​វិញ​នៅ​ចុង​វគ្គ​ទី​២ ដោយ​បាល់​ប៉េណាល់ទី ទាំង​ចម្រូងចម្រាស។

​យ៉ាង​ណា​​ក្នុង​ការ​ប្រកួត​នេះ​ក៏​មាន​ចំណុច​ចាប់​អារម្មណ៍​មួយ​ដែរ។ ក្នុង​នោះ Vardy បាន​ពាក់​ស្បែក​ជើង​ Nike CR7 ដែល​ជា​ប្រេន​របស់​តារា​ព័រទុយហ្គាល់ Cristiano Ronaldo។ តែ​នេះ​មិនមែន​ជា​លើក​ដំបូង​ទេ​ដែល​ខ្សែ​ប្រយុទ្ធ​របស់​អង់គ្លេស​វ័យ​៣១​ឆ្នាំ​​ពាក់​ស្បែក​ជើង​នេះ កន្លង​ទៅ​ក្នុង Premier League ក៏​ធ្លាប់​ប្រើ​ដែរ គ្រាន់​តែ​មិន​សូវ​មាន​អ្នក​ចាប់​អារម្មណ៍។

សម្រាប់​កីឡា​បាល់ទាត់​អាជីព​ក្នុង​ពិភពលោក ពិត​ជា​កម្រ​ឃើញ​ពាក់​ស្បែកជើង​ដែល​មាន​​ប្រេន​ឈ្មោះ​របស់​កីឡាករ​ដូច​គ្នា​ណាស់ ហើយ​​ Vardy អាច​ចាត់​ទុក​ជា​រឿង​កម្រ​មួយ៕​

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ