Aum Patchrapa​ ព្រលែងខ្លួន​សិចស៊ីដល់ហើយ ពេល​ជុំគ្នាជាមួយ​មិត្តចាស់

  • 2018-03-28 04:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យូរ​ជួប​ជុំ​គ្នា​ម្ដង​ តារាសម្ដែង​ Aum Patchrapa បាន​ធ្វើ​ឲ្យ​គ្រប់​គ្នា​ភ្លឹក​នឹងសម្រស់​ និង​ភាព​សិចស៊ី​របស់​នាង​ក្រៃលែង។

តារាស្រី​លំដាប់​ A របស់​ថៃ​ តែង​បញ្ចេញ​មន្តស្នេហ៍​ និង​ភាព​លេចធ្លោ​គ្រប់​ពេល​ ទៅ​ចូល​រួម​កម្មវិធី​នីមួយៗ។ ជាក់ស្ដែង​ ថ្មីៗ​នេះ​ នាង​បាន​ទៅ​ចូលរួម​កម្មវិធី​ជួបជុំ​មិត្ត​ចាស់ ដែល​បាន​បែក​គ្នាជាយូរ។ តាំង​ពី​ក្បាល​ ដល់​ចុង​ជើង​ នាង​បាន​ធ្វើ​ឲ្យ​គ្រប់​គ្នា​សម្លឹង​ឥត​ដាក់​ភ្នែក។ រ៉ូប​ដែល​នាង​ជ្រើស​យក​មក​ស្លៀក​ថ្ងៃ​នោះ​ ពិត​ជា​សិចស៊ី​អស់ស្ទះ​ ប៉ុន្តែ​កាន់​តែ​លើក​សម្រស់​នាង​អស្ចារ្យ​មួយ​កម្រិត​ ហើយ​បើ​ទោះ​អាយុ​ជិត​ ៤០​ឆ្នាំ​ក៏​ដោយ​ ក៏​ Aum នៅ​តែ​ជា​នារី​លេចធ្លោ​ម្នាក់​ដែរ៕

Sabay ត្រូវការរើស 5 Corporate Sales Executives បើមានចំណាប់អារម្មណ៍ដាក់ CV មក hr@sabay.com ឬចូលទៅកាន់ https://goo.gl/iTqDWW

ប្រភព៖ posttoday   ប្រែ​សម្រួល៖ យី សុធារី

អត្ថបទពេញនិយម