ភាពយន្ត​ដំបូង​​ «បេស​សកម្ម​មួយ» របស់ ម៉ានិត​ ចេញ Trailer ជាផ្លូវការថ្ងៃនេះហើយ

  • 2018-03-28 06:28:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភាពយន្តភាគ «បេសសកម្មមួយ» ដែល​បម្លែង​ចេញ​ពី​រឿងប្រលោមលោកមួយរបស់តារាចម្រៀង ម៉ានិត ចេញជាវីដេអូ Trailer ផ្លូវការហើយនៅថ្ងៃនេះ ជាមួយ​ការបង្ហាញ​ឈុត​មួយ​ចំនួន​ដែល​ធ្លាប់​តែមាន​ជា​អក្សរ​។

លោក ម៉ានិត និងក្រុមអ្នកសរសេរអត្ថបទកុន

រឿង «បេសសកម្ម​មួយ» ជា​អក្សរសិល្ប៍​បែបស៊ើបអង្កេតមួយរបស់អ្នកនិពន្ធខ្មែរដែលមានការគាំទ្រខ្លាំង និងលក់ដាច់ជាងគេនៅភ្នំពេញ។ ក្នុងឆ្នាំ ២០១៧ ផលិតកម្ម Studio4 ក៏បានទទួលសិទ្ធិផលិតជាភាពយន្តភាគ សម្រាប់ចាក់ផ្សាយនៅលើប៉ុស្តិ៍ទូរទស្សន៍ MyTV នៅក្នុងខែ១១ មិថុនា ឆ្នាំ ២០១៨ នេះហើយ។

តួសម្តែងក្នុងរឿង «បេសសកម្ម មួយ»

សាច់រឿង «បេសសកម្ម​មួយ» ធ្លាប់ជារឿងក្នុងសៀវភៅ ពេលនេះចេញជាវីដេអូភាពយន្ត ហើយ វាអាចជារឿងភាគថ្មីមួយទៀតដែលផ្ទុះខ្លាំងក្នុងឆ្នាំ​២០១៨​។ នេះបើតាមការលើកឡើងរបស់ផលិតករភាពយន្ត លោក ជ័យ សម្បត្តិ។ ​

ទោះជាយ៉ាងណា លោក ជ័យ សម្បត្តិ ផលិតករ Studio4 សូមទុកឱ្យប្រិយមិត្តជាអ្នកសម្រេចអំពីគុណភាពរឿងនេះ ថាតើនឹងមានអ្វីប្លែកពីរឿងក្នុងសៀវភៅខ្លះ ហើយលោកជឿជាក់ថា ប្រិយមិត្តដែលធ្លាប់លង់ស្នេហ៍នឹងស្នាដៃសៀវភៅប្រាកដជាចង់ទស្សនាតួអង្គទាំងអស់ក្នុងសៀវភៅប្រលោមនេះមិនខាន។

តួសម្តែង ក្នុងរឿង «បេសសកម្មមួយ»

ផលិតករ ក៏ដូចជាអ្នកដឹកនាំរឿងខ្នាតធំម្នាក់នេះ បន្តថា ភាពយន្ត «បេសសកម្មមួយ» ប្រាកដជាមិនមានការផ្លាស់ប្តូរពីសៀវភៅទេ តែរបៀបនៃការបង្ហាញជាសាច់រឿងក្នុងភាពយន្ត នឹងមានលក្ខណៈខុសគ្នាខ្លះៗ ហើយនិងមានបន្ថែមឈុតឆាកជាច្រើនដើម្បីធ្វើឱ្យផ្ទៃរឿងទាំងស្រុងកាន់តែទាក់ទាញ​ សមស្របនឹងសម័យកាល៕

ប្រិយមិត្តអាចទស្សនាវីដេអូ Trailer ខ្លី ៤៥វិនាទី រឿង «បេសសកម្ម មួយ» នៅខាងក្រោមនេះ៖

Sabay ត្រូវការរើស 5 Corporate Sales Executives បើមានចំណាប់អារម្មណ៍ដាក់ CV មក hr@sabay.com ឬចូលទៅកាន់ https://goo.gl/iTqDWW

អត្ថបទ៖ Sunny