ទីបំផុត Wu Chun ព្រម​បង្ហាញ​មុខ​ភរិយាសំណព្វ​ជាសាធារណៈហើយ

  • 2018-03-29 00:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​រៀប​ការ​ហើយ​តាំង​ពី​ឆ្នាំ​ ២០០៩​ តារា​សម្ដែង​សញ្ជាតិ​ព្រុយនេ Wu Chun មិន​ដែល​បង្ហាញ​មុខ​ប្រពន្ធ​របស់​លោក​ទេ តែ​ពេល​នេះ​អ្វី​ដែល​មហាជន​ចង់​ដឹង​ ចង់​ឃើញ​ ត្រូវ​បាន​បង្ហាញ​ហើយ។

កន្លង​មក​ Wu Chun មិន​ដែល​ព្យាយាម​បង្ហាញ​ពី​ភិនភាគ​របស់​ភរិយា​របស់​ខ្លួន​ឡើយ ទើប​តែ​ថ្មី​លោក​បាន​បង្ហាញ​មុខ​ម្ចាស់​ចិត្ត​លើ​បណ្ដាញ​សង្គម ជា​ហេតុ​ធ្វើ​ឲ្យ​គ្រប់​គ្នា​មាន​ការ​ភ្ញាក់​ផ្អើល​ជា​ខ្លាំង។ មូលហេតុ​ដែល​នាំ​ឲ្យ​លោក​ មិន​ចង់​ឲ្យ​គេ​ស្គាល់​មុខ​ប្រពន្ធ​ ដោយសារ​ខ្លាច​នាង​ពិបាក​ក្នុង​ការ​បង្ហាញ​ខ្លួន​នៅ​ទី​សាធារណៈ។ រហូត​ពេល​មួយ​ដែល​ Lin Liying (ប្រពន្ធ​របស់ Wu Chun) ចូល​រួម​ក្នុង​កម្មវិធី​ Where Are We Going, Dad? ជាមួយ​ស្វាមី​ និង​កូន​ ២​នាក់ទៀត នាង​ក៏​ពាក់​ម៉ាស​ដែរ។

Wu Chun និង​ភរិយា

ក្រោយ​ពី​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​អន្ទះសា​ចង់​ស្គាល់​មុខ​ប្រពន្ធ​ ពេល​នេះ​តារា​ប្រុស​វ័យ​ ៣៨​ឆ្នាំ​រូបនេះ​បាន​បង្ហាញមុខ​នាង​ជា​ផ្លូវការ​ហើយ ក្រោយពី​ពិភាក្សា​គ្នា​ហ្មត់ចត់​រួច។

Wu Chun ជាមួយ​ប្រពន្ធ និងកូនទាំង ២

Wu Chun បាន​ទម្លាយ​ទៀត​ថា​ ពេល​ជិត​ដល់​ពេល​បង្ហោះរូបលើបណ្ដាញ​សង្គម ជើង​របស់​ប្រពន្ធ​លោក​ ប្រែជា​ត្រជាក់​ ព្រោះ​នាង​ភ័យ​ខ្លាច​រូប​ចេញ​ទៅ​មិន​សម​ស្អាត​ ប៉ុន្តែ​Wu Chun ដែល​ជា​ស្វាមី​បាន​ប្រាប់​ប្រពន្ធ​វិញ​ថា​ "មិនអីទេ"។

ប្ដី​ប្រពន្ធ​កាល​រៀបការ

បើ​គិត​មក​ទល់​ឆ្នាំនេះ​ វា​មាន​រយៈ​ពេល​ជាង​ ៨​ឆ្នាំ​ហើយ​ដែល​ Wu Chun បាន​រៀប​ការ​ ប៉ុន្តែ​ស្នេហា​ពួកគេ​មានអាយុកាលជាង​ ២២​ឆ្នាំ​ហើយ ព្រោះ​អ្នក​ទាំង​ ២​ចាប់​ផ្ដើម​ស្រឡាញ់​គ្នា​តាំង​ពី​ឆ្នាំ​ ១៩៩៦ មក​ម្ល៉េះ៕

Sabay ត្រូវការរើស 5 Corporate Sales Executives បើមានចំណាប់អារម្មណ៍ដាក់ CV មក hr@sabay.com ឬចូលទៅកាន់ https://goo.gl/iTqDWW

ប្រភព៖ entertainment.toggle   ប្រែ​សម្រួល៖ យី សុធារី

អត្ថបទថ្មី