ផ្អើល​ដល់​រដ្ឋ​មន្ត្រី​បារាំង រឿង​អ្នក​គាំទ្រ​រុស្ស៊ី​មើល​ងាយ​កីឡាករ​បារាំង​យប់​មិញ

  • 2018-03-28 11:25:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រដ្ឋមន្ត្រី​ក្រសួង​កីឡាបារាំង អ្នក​ស្រី Laura Flessel ក្នុង​ថ្ងៃ​នេះ បាន​អំពាវនាវ​ភាគី​ពាក់ព័ន្ធ​ ដើម្បី​បញ្ចប់​សកម្មភាព​រើស​អើង​ពណ៌​សម្បុរ​នៅ​ក្នុង​ពិភព​បាល់ទាត់។

រដ្ឋមន្ត្រី​ក្រសួង​កីឡាបារាំង អ្នក​ស្រី Laura Flessel

អ្នក​ស្រី​រដ្ឋមន្ត្រី​បាន​សរសេរ​ក្នុង​សារ Twitter ថា៖ " ការ​រើស​អើង​ពណ៌​សម្បុរ​មិន​ត្រូវ​មាន​ទេ​ក្នុង​ពិភព​បាល់ទាត់។ អឺរ៉ុប ក៏​ដូច​ជា​ពិភពលោក​ទាំង​មូល​ត្រូវ​រួម​គ្នា​ដើម្បី​បញ្ចប់សកម្មភាព​ដ៏​មិន​អាច​ទទួល​យក​បាន​មួយ​នេះ" ។

សូម​បញ្ជាក់​ផង​ដែរ ក្នុង​ការ​ប្រកួត​មិត្តភាព​រុស្ស៊ី-បារាំង​យប់​មិញ មាន​អ្នក​គាំទ្រ​ក្រុម​ជម្រើស​ជាតិ​រុស្ស៊ី មួយ​ចំនួន​បាន​ធ្វើ​សំឡេង​ស្វា នៅ​ពេល​ខ្សែ​បម្រើ Paul Pogba និង​ខ្សែ​ស្លាប Ousmane Dembele ប៉ះ​បាល់។ ការ​ធ្វើ​សំឡេង​ស្វា គឺ​ជា​សកម្មភាព​រើស​អើង​មួយ ធ្វើ​ឡើង​ដើម្បី​ចំអក​កីឡាករ​ដែល​មាន​ស្បែក​ខ្មៅ។

២​គ្រាប់ របស់ Kylian Mbappe និង​មួយ​គ្រាប់ Free kick របស់​ Paul Pogba ជួយ​បារាំង​ឲ្យ​ឈ្នះ​រុស្ស៊ី ៣-១ ក្នុង​ប្រកួត​យប់​មិញ៕

ប្រភព៖ Goal   ប្រែ​សម្រួល៖ ហ៊ីម រស្មី