ក្រុមហ៊ុន​មួយ​គត់​ដែល​អាចស្រោចស្រង់ HTC ពី​ការ​ខាតបង់​ប្រាក់​កន្លះ​ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ ២០១៧

  • 2018-03-28 12:04:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្លែង​លម្អិត​ក្នុង​ព្រឹត្តិការណ៍​សរុប​ហិរញ្ញវត្ថុ​នា​ត្រីមាស​ទី ៤ ឆ្នាំ ២០១៧ ក្រុមហ៊ុន HTC បាន​ប្រកាស​ជា​សាធារណៈ​ពី​ទំហំ​ខាតបង់​ប្រាក់​ចំនួន ៥៨០ លាន​ដុល្លារ ​នា​ឆ្នាំ​កន្លង​ទៅ។ ជា​ប្រវត្តិសាស្ត្រ​ពុំ​ធ្លាប់​កើត​មាន ដោយ​ត្រឹម​ត្រីមាស​ចុង​ក្រោយ​ក្រុមហ៊ុន​តៃវ៉ាន់​មួយ​នេះ បាន​ធ្វើ​ឲ្យ​របូត​ទំហំ​ថវិកា​ប្រមាណ ៣៤០ លាន​ដុល្លារ​បាត់​ទៅ​ហើយ។

ជា​មូលហេតុ​ទាក់ទង​នឹង​ការ​កំណើន​ប្រកួតប្រជែង​នៅ​លើ​ទីផ្សារ និង​ការ​កំណត់​តម្លៃ​មិន​ជាក់លាក់​ធ្វើ​ឲ្យ​ខាតបង់​ថ្លៃ​ដើម​នៃ​មូលធន​ភាគហ៊ុន​របស់​ខ្លួន។ ប៉ុន្តែ​ក្តី​សង្ឃឹម​នៅ​កើត​មាន​ជានិច្ច​ក្រោយ​កិច្ច​ចុះ​ហត្ថលេខា​លក់​ភាគហ៊ុន​មួយ​ផ្នែក​ធំ​ឲ្យ​ទៅ​ ក្រុមហ៊ុន Google ដោយ​គ្រប់​យ៉ាង​ទើប​តែ​បញ្ចប់​កាល​ពី​ខែ​មករា ក្នុង​តម្លៃ ១,១ ពាន់​លាន​ដុល្លារ ហើយ​មាន​អតីត​បុគ្គលិក​នៅ HTC ជា​ច្រើន បង្វែរ​ចូល​ទៅ​បម្រើការ​នៅ​ក្រុមហ៊ុន​សម្ព័ន្ធ Alphabet ប៉ុន្តែ​ក៏​មិន​ទាន់​ច្បាស់​ពី​ការ​ចូល​ទៅ​ប្រើប្រាស់​ប៉ាតង់​បែប​ណា​នោះ​ដែរ ពី​សំណាក់​ក្រុមហ៊ុន​យក្ស​មាន​មូលដ្ឋាន​នៅ​រដ្ឋ California មួយ​នេះ។

រំឭក​ថា​កន្លង​ទៅ​ក៏​មាន​ធ្លាប់​មាន​ចចាមអារ៉ាម​ថា HTC នឹង​មាន​ស្មាតហ្វូន Android កំពូល​តែ​មួយ​គត់​ក្នុង​ឆ្នាំ ២០១៨ នោះ​គឺ​ម៉ូឌែល U12 Plus ប៉ុន្តែ​តាម​អ្នក​ឃ្លាំ​មើល​ឧស្សាហកម្ម​បាន​ឆ្លើយតប​មក​វិញ ថា​គ្មាន​គម្រោង​ឬ​ផែនការ​ណា​មួយ​នៃ​ការ​ដាក់​បង្ហាញ​ផលិតផល​ថ្មី​របស់​ក្រុមហ៊ុន HTC ក្នុង​ឆ្នាំ​នេះ​ ឡើយ។

-->Sabay ត្រូវការរើស Accounting Manager ។ បើមានចំណាប់អារម្មណ៍ដាក់ CV មក hr@sabay.com ឬចូលទៅកាន់ https://goo.gl/AsCd4N

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ AndroidHeadlines   ប្រែ​សម្រួល៖ កៅ រក្សា

អត្ថបទថ្មី