តារា​ល្បី​ៗ​ណា​ខ្លះ​ទទួល​ពាន​រង្វាន់​ Mthai Top Talk នៅ​ឆ្នាំ​នេះ​?

  • 2018-03-28 13:06:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ថ្ងៃ​ទី​២៧​ ខែ​មីនា​នេះ​ មាន​ការ​ប្រគល់​ពាន​រង្វាន់​តារា​របស់​កម្មវិធី​ Mthai Top Talk ២០១៨​។

តោះ​ ! តាម​ដាន​ទាំងអស់​​តារា​ណា​ខ្លះ​បាន​ពាន​រង្វាន់​។

១. តារា​សម្ដែង​ស្រី​ Top Talk

តារា​សម្ដែង​ស្រី​ស៊ិចស៊ី​ទាំង​៣​ទទួល​ពាន​រង្វាន់​នេះ គឺ​ Aum Patchrapa ក្នុង​រឿង​ Plerng Phranang, Baifern Pimchanok ក្នុង​រឿង​ Lhong Fail និង​ Janie Thienphosuwan ក្នុង​រឿង​ Plerng Boon ។

២. តារា​សម្ដែង​ប្រុស​ Top Talk

តារា​សម្ដែង​ប្រុស​ទាំង​៣​ទទួល​ពាន​រង្វាន់​នេះ គឺ​ Mark Prin ក្នុង​រឿង​ Kleun Cheewit, Mike Pattaradet ក្នុង​រឿង​ Nai Hoi Tamin​ និង​ Tor Thannapob ក្នុង​រឿង​ Side by Side ។

តារា​​​សម្ដែង​ Mark Prin

តារា​​​សម្ដែង​ Tor Thannapob

តារា​​​សម្ដែង​ Mike Pattaradet

៣. បុរស​ Top Talk

ពាន​រង្វាន់​បុរស​ Top Talk នេះ គឺ​បាន​ទៅ​លើ​តារា​សម្ដែង​ Weir Sukollawat ។

៤. នារី​ Top Talk

តារា​សម្ដែង​ស្រី​​ទាំង​៣​ទទួល​ពាន​រង្វាន់​នេះ គឺ​ Preem Ranid , Maria Poonlertlarp និង​ Koy Ratchawin ។

តារា​​​សម្ដែង​ Preem Ranid

តារា​​​សម្ដែង​ Koy Ratchawin

តារា​​​សម្ដែង​ Maria Poonlertlarp

៥. ភាពយន្ត​ទូរទស្សន៍​ Top Talk

ខ្សែ​ភាពយន្ត​ទាំង​៣​ដែល​ទទួល​ពាន​រង្វាន់​នេះ គឺ​ Kleun Cheewit, Plerng Phranang និង​ Side by Side ។

៦. ខ្សែ​ភាពយន្ត​ Top Talk

ខ្សែ​ភាពយន្ត​ទាំង​៣​ទទួល​ពាន​រង្វាន់​នេះ​គឺ​ Thibaan The Series, Bad Genius, និង​ Som Pak Sian ។

៧. សិល្បៈ​ករ​ Top Talk

សិល្បៈករ​ទាំង​៣​ដែល​ទទួល​ពាន​រង្វាន់​នេះ​គឺ​ PeckPalitchoke, BNK48, និង​ Gena Desouza ។

៨. តារា​មាន​ឥទ្ធិពល​ Top Talk

តារា​ដែល​ទទួល​ពាន​រង្វាន់​នេះ​ គឺ​ Aum Patchrapa ។

៩. តួ​អង្គ​ដែល​គេ​ចង​ចាំ​ Top Talk

តារា​ដែល​ទទួល​ពាន​រង្វាន់​នេះ​គឺ​ Ak Akarat ៕

ប្រភព៖ thaistarnews   ប្រែ​សម្រួល៖ ម៉េង សុខហួយ