លើក​នេះ​ កូន​ៗ Angelina Jolie ចាប់​ផ្ដើម​ខក​ចិត្ត​ខ្លាំងជាមួយ​ម្ដាយ!

  • 2018-03-29 01:52:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កូន​ៗ​របស់​ Angelina ខក​ចិត្ត​យ៉ាង​ខ្លាំង​នៅ​ពេល​ដែល​ម្ដាយ​កំពុង​ណាត់​ជួប​បុរស​ថ្មី​ម្ដង​ទៀត​។ តាម​​ប្រភព​ជិត​ស្និទ្ធ​នឹង​តារា​សម្តែង​រូប​នេះ​បាន​ប្រាប់​ សារព័ត៌មាន​ HollywoodLife​​ ថា ក្មេង​តូច​ៗ​បាន​ខំ​សង្ឃឹម​ថា​ឪពុក​ម្តាយ​​អាច​រួប​រួម​គ្នា​វិញ​ជា​យូរ​មក​ហើយ​ តែ​ក្ដី​សង្ឃឹម​នេះ​ត្រូវ​បាន​រលាយ​នា​ពេល​នេះ​ ។

សារព័ត៌មាន​នេះ​ ក៏​ឲ្យ​ដឹង​ទៀត​ថា​ វា​ពិត​ជា​ប៉ះ​ពាល់​អារម្មណ៍​ក្មេង​តូច​ៗ​ដែល​ត្រូវ​ចំណាយ​ពេល​យូរ​ក្នង​ការ​ទទួល​ ដឹង​ពី​ការ​លែង​លះ​គ្នា​របស់​ឪពុក​ម្ដាយ​។ ជា​ពិសេស​ដែល​​ដឹង​ថា​ ឪពុក​ម្ដាយ​របស់​ពួក​គេ គ្មាន​ថ្ងៃ​វិល​មក​ជួប​ជុំ​គ្នា​ទៀត​។

ចំណែក​តារា​ Angelina វិញ​ មិន​បាន​ណែនាំ​បុរស​ណា​ម្នាក់​ឲ្យ​កូន​ៗ​នាង​ស្គាល់​ និង​បាន​ដឹង​ពី​ជីវិត​ស្នេហា​ថ្មី​នេះ​ឡើយ​ហើយ​តារា​រូប​នេះ​ តែង​ព្យាយាម​ការពារ​ មិន​ឲ្យ​កូន​ៗ​ទាំង​៦ដឹង​ពី​​ព័ត៌មាន​​ស្នេហា​ថ្មី​នោះ។

ជាក់​ស្ដែង​ នៅ​ពេល​ Angelina មាន​ការ​ណាត់​ជួប​ នាង​តែង​ប្រាប់​កួន​ៗរបស់​នាង​ថា​ នាង​ត្រូវ​ចេញ​ទៅ​ធ្វើ​ការ​ពេល​ល្ងាច​ ព្រោះ​មនុស្ស​ធំ​ដឹង​ថា​ ទង្វើ​នេះ​ធ្វើ​ឲ្យ​ប៉ះ​ពាល់​អារម្មណ៍​កូន​ៗ​។

តាម​ប្រភព​ព័ត៌មាន​អន្តរជាតិ​មួយ​បាន​ឲ្យ​ដឹង​ថា "Angelina នៅ​តែ​ចង់​រក្សា​ការពិត​ពី​ទំនាក់​ទំនង​នាង​ និង​អតីត​ស្វាមី​ឱ្យ​បាន​​ច្រើន​តាម​ដែល​អាច​ធ្វើ​បាន​ តែ​ពេល​នេះ​ តារា​រូប​នេះ​មាន​អារម្មណ៍​ថា​ ខ្លួន​នាង​បាន​រក​ឃើញ​បុរស​ល្អ​ម្នាក់​ហើយ" ។

គួរ​បញ្ជាក់​ថា​ បុរស​ដែល​ Angelina សេពគប់​គឺ​ ភ្នាក់​ងារ​អចលន​ទ្រព្យ​ម្នាក់​ បន្ទាប់​ពី​នាង​បាន​លែងលះ​ជាមួយ​ អតីត​ស្វាមី​ Brad Pitt ៕

ប្រភព៖ Hollywoodlife   ប្រែ​សម្រួល៖ ម៉េង សុខហួយ

អត្ថបទថ្មី