Giggs ប្រាប់​ពី​អារម្មណ៍​ខុស​គ្នា​ពេល​ជា​កីឡាករ​ និង​គ្រូ​បង្វឹក​

  • 2018-03-29 01:52:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Ryan Giggs បាន​ក្លាយ​ជា​គ្រូ​បង្វឹក​​ក្រុម​ជម្រើស​ជាតិ​វែល​ជា​ផ្លូវ​ការ​​កាល​ពី​ខែ​មករា​ក្រោយ​យល់​ព្រម​ចុះ​កុងត្រា​រយៈ​ពេល​៤​ឆ្នាំ។​

Giggs

បុរស​វ័យ​៤៤​ឆ្នាំ​ទៅ​អង្គុយ​កៅអី​លោក Chris Coleman ដែល​សុំ​លា​ឈប់​​ទៅ​​ Sunderland ហើយ​បាន​ដឹកនាំ​វែល​ដំបូង​ដោយ​យក​ឈ្នះ​ចិន​ ៦-០ នៅ​ពាន​ China Cup​។​ យ៉ាង​ណា​ Giggs បាន​ប្រាប់​ពី​អារម្មណ៍​ខុស​គ្នា​កាល​លេង​ជា​កីឡាករ​ដំបូង​ និង​ពេល​ដឹកនាំ​ជម្រើស​ជាតិ។

វីរបុរស​បុរស​ក្រុម​បិសាច​ក្រហម​ឲ្យ​ដឹង​ថា​ ការ​ដឹកនាំ​ជម្រើស​ជាតិ​វែល​គឺ​មាន​សម្ពាធ​ និង​ការ​ភ័យ​ព្រួយ​ច្រើន​ជាង​ពេល​លោក​ធ្វើ​ជា​កីឡាករ​។ "ខ្ញុំ​ពិត​ជា​មាន​អារម្មណ៍​ពិបាក​ចិត្ត​ខ្លាំង​ជាង​ពេល​ដែល​លេង​ខ្លួន​ឯង​លើ​ទីលាន។​ ការងារ​គ្រូ​ជម្រើស​ជាតិ​មាន​ពេល​ទំនេរ​ច្រើន ពេល​ខ្លះ​២​ ឬ​៣​ខែ​ទើប​ប្រកួត​ម្ដង"។

Giggs ជាប់​​ជា​កីឡាករ​លេង​នៅ​ Premier League បាន​​ច្រើន​ជាង​គេ​ទី​ពីរ​ក្រោយ​បង្ហាញ​ខ្លួន​ចំនួន​៦៣២​ប្រកួត​ និង​ស៊ុត​បញ្ចូល​ទី​១១៤​គ្រាប់​ឲ្យ​ Man United។ ក្នុង​អាជីព​​គ្រូ​បង្វឹក​វិញ​លោក​ធ្លាប់​ដឹកនាំ ​United មួយ​ប៉ុណ្ណោះ​ក្នុង​នាម​ជា​អ្នក​ចាត់ការ​បណ្ដោះ​អាសន្ន​កាល​ពី​ឆ្នាំ​២០១៤៕

ប្រភព៖ Sky Sports   ប្រែសម្រួល៖ វីរ័ត្ន