កក្រើក​ហើយ​ឆ្នាំ​នេះ​!​ តារា​ល្បី​ៗ​​តុប​តែង​ខ្លួន​យ៉ាង​ស្រស់​ស្អាត​ថត​បទ​ចម្រៀង​អបអរ​ឆ្នាំ​ថ្មី

  • 2018-03-29 03:15:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ម្សិលមិញ​នេះ​តារា​ចម្រៀង​ និង​សម្ដែង​ប្រុស​ស្រី​ជា​ច្រើន​រូប​បាន​ទៅ​ជួប​ជុំ​គ្នា​ នៅ​ឯ​ស្ថានីយ​​ទូរទស្សន៍​ហង្ស​មាស​ ព្រែក​ឯង​ ដើម្បី​ថត​បទ​ចម្រៀង​​ ត្រៀម​ចាក់​ផ្សាយ​​នា​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ខ្មែរ​ នា​ពេល​ខាង​មុខ​ ដោយ​មាន​ការ​រៀប​ចំ​ឡើង​​ពី​សមាគម​ទូរទស្សន៍​កម្ពុជា​។

នា​ឱកាស​នោះ​ដែរ​​តារា​ចម្រៀង​​ពិធី​ករ​​ពិធី​ការិនី ព្រម​ទាំង​តារា​សម្ដែង​​​ប្រុស​ស្រី​បាន​​ស្លៀក​សម្លៀក​បំពាក់​​យ៉ាង​ស្រស់​ស្អាត​ទៅ​តាម​ទម្រង់​​​​ជា​លក្ខណៈ​ប្រពៃណី​ជាតិ​ខ្មែរ​ និង​​បាន​ចូល​រួម​​ឡើង​រាំ​​ចង្វាក់​ប្រពៃណី​ជាតិ​ខ្មែរ​​ជាមួយ​ទឹក​មុខ​យ៉ាង​សប្បាយ​រីករាយ​ ក្រៅ​ពី​នោះ​សមាគម​ទូរទស្សន៍​ក៏​បាន​បង្ហាញ​​​របាំ​ជូន​ពរ​ និង​របាំ​​ក្រឡាន​ ជា​របាំ​ថ្មី​​មួយ​ទៀត​ទើប​តែ​បាន​បង្កើត​ឡើង​​​កាល​ពី​ឆ្នាំ​២០១៧ កន្លង​ទៅ​៕​ ​​​​​​ ​​​​​​​

អត្ថបទ៖ ឆុង ស៊ីណាន