ទម្លាយ​មូលហេតុ Jamie Vardy ពាក់​ស្បែកជើង​ប្រេន Ronaldo

  • 2018-03-29 02:15:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Jamie Vardy បាន​សម្រេច​ទិញ​ស្បែកជើង​ថ្មី​ដោយ​ខ្លួន​ឯង បន្ទាប់​ពី​​មិន​ចង់​ពាក់​ស្បែកជើង​ថ្មី​ដែល​ Nike ឧបត្ថម្ភ​ឲ្យ​ជម្រើស​ជាតិ​អង់គ្លេស។

កីឡាករ​វ័យ​៣១​បាន​ទាត់​បញ្ចូល​ទី​មួយ​គ្រាប់​ជួយ អង់គ្លេស​​ស្មើ​អ៊ីតាលី ១-១ កាល​ពី​យប់​ថ្ងៃ​អង្គារ​​កន្លង​ទៅ​។ តាម​ពិត​ទៅ​ក្រុមហ៊ុន Nike ចង់​ប្ដូរ​ស្បែកជើង​ស៊េរី​ថ្មី​ឲ្យ​ជម្រើស​ជាតិ​អង់គ្លេស ប៉ុន្តែ Vardy ហាក់​មិន​ចូលចិត្ត​ស្បែកជើង​នោះសោះ។

ដោយ​សារ​តែ​មូលហេតុ​នេះ​ហើយ ទើប Vardy បាន​ចេញ​លុយ​ហោប៉ៅ​​ខ្លួន​ឯង សម្រេច​ទិញ​ស្បែកជើង Nike CR7 ដោយ​មិន​ពាក់​ស្បែកជើង​ថ្មី​ដូច​មិត្តរួម​ជាតិ​ផ្សេង​ទៀត។ នេះ​ក៏​មិនមែន​ជា​ស្បែកជើង Nike CR7 ដំបូង​ដែល​កីឡាករ Leicester City រូប​នេះ​មាន​​នោះ​ទេ គេ​មាន​ច្រើន​គូ​ដែរ​ហើយ។ Vardy ក៏​មាន​កុងត្រា​ជាមួយ​ក្រុមហ៊ុន Nike ផង​ដែរ តែ​វា​នឹង​អស់​នៅ​ចប់​រដូវ​កាល​នេះ៕ ​

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ