ម៉ឺន​ សុភា​ សង្ឃឹម​មិន​ជួប​គ្នា​ជា​មួយ​ ឡុង​ សុភី​ វគ្គ​ផ្ដាច់​ព្រ័ត្រ​ខ្សែក្រវាត់​នៅ​បាយ័ន​

  • 2018-03-29 02:40:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ប្រដាល់​កណ្ដាប់ដៃ​ថ្ម​ ម៉ឺន​ សុភា​ ថា​ ឧទាហរណ៍​បើ​បាន​ឡើង​ដល់​វគ្គ​ផ្ដាច់​ព្រ័ត្រ​ខ្សែក្រវាត់​ស្រាបៀ​លីអូ​ នៅ​ពេល​ខាង​មុខ​ សូម​កុំ​ឲ្យ​ជួប​គ្នា​ជា​សិស្ស​ច្បង​ ឡុង​ សុភី​ ព្រោះ​រាប់អាន​គ្នា​ដូច​បង​ប្អូន​ទៅ​ហើយ​សព្វ​ថ្ងៃ​នេះ។​

ម៉ឺន​ សុភា​ ឈ្នះ​សប្ដាហ៍​មុន​

ម៉ឺន​ សុភា​ បាន​ឲ្យ​ដឹង​ថា​ កាល​ពី​ឆ្នាំ​មុន​ធ្លាប់​ជួប​ជា​មួយ​សិស្ស​ច្បង​ ឡុង​ សុភី​ ម្ដង​ហើយ​ ក្នុង​ព្រឹត្តិការណ៍​កីឡា​ជាតិ​លើក​ទី១​ ដូច្នេះ​សម្រាប់​កម្មវិធី​ខ្សែក្រវាត់​ លីអូ​ នេះ​ បើ​អាច​ជៀស​បាន​កុំ​ឲ្យ​ជួប​គ្នា​ជា​ពិសេស​វគ្គ​ផ្ដាច់​ព្រ័ត្រ​តែ​ម្ដង។​ មនុស្ស​ធ្លាប់​រាប់​អាន​គ្នា​ ហើយ​សិស្ស​ច្បង​ ឡុង​ សុភី​ ជួប​មុខ​ហៅ​ខ្លួន​ថា​ប្អូន​ៗ​រហូត​ ពី​មុន​មក​ធ្លាប់​ប្រាប់​ពី​របៀប​តិចនិក​ប្រកួត​ខ្លះ​ទៀត​ផង។​

អ្នក​ប្រដាល់​មក​ពី​ខេត្ត​កណ្ដាល​ខាង​លើ​បន្ត​ថា​ ប្រសិន​បើ​ឡើង​វគ្គ​ផ្ដាច់​ព្រ័ត្រ​ទាំង​ពីរ​នាក់​មែន​ គឺ​ត្រូវ​តែ​ប្រកួត​ហើយ​ ព្រោះ​ជា​វគ្គ​ផ្ដាច់​ព្រ័ត្រ​ខ្សែក្រវាត់​ ដូច្នេះ​ចង់​ឬ​មិន​ចង់​ក៏​ត្រូវ​ប្រកួត​ដែរ។​

កីឡាករ ឡុង​​ សុភី​

កីឡាករ​ ម៉ឺន​ សុភា​ ជា​កូន​សិស្ស​លោក​គ្រូ​ ធន់​ សុភា​ មក​ពី​ក្លឹប​ប្រដាល់​ក្រសួង​ការពារ​ជាតិ​ បច្ចុប្បន្ន​នេះ​ជា​បេក្ខភាព​ម្នាក់​ដែល​បាន​ឡើង​ទៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ខ្សែក្រវាត់​ស្រាបៀ​លីអូ​ ប្រភេទ​ទម្ងន់​៧០គីឡូក្រាម​ ជា​មួយ​ជើង​ចាស់​ ឡុង​ សុភី។​ អ្នក​ទាំង​ពីរ​មិន​ទាន់​ដឹង​ថា​ត្រូវ​ជួប​កីឡាករ​ថៃ​រូប​នេះ​នា​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​ នៅ​ចាំ​ ឡុង​ សុភី​ ប្រកួត​បញ្ចប់​វគ្គ​សន្សំ​ពិន្ទុ​សប្ដាហ៍​នេះ​សិន៕​

អត្ថបទ៖ នួន ស៊ីណា​