ស្ដាប់​ពាក្យ​មួយ​ឃ្លា​នេះ​ហើយ អ្នក​ធ្លាប់​បរាជ័យ​មិនគួរ​អស់​សង្ឃឹម

  • 2018-03-29 03:12:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

«បរាជ័យ​កាន់តែ​ច្រើន​កាន់តែ​ល្អ។ សំខាន់​ពេល​បរាជ័យ​ត្រូវ​ចេះ​ងើប​ឈរ​ឡើង​វិញ​រាល់​លើក។» នេះ​ការ​លើក​ឡើង​របស់​ លោក អឿន រស់នៅអមរើន អាយុ៣១ឆ្នាំ ម្ចាស់រីស្សត ក្ដាតសាណាកា នៅភូមិក្ដាត ឃុំកោះតូច ស្រុកទឹកឈូ ខេត្តកំពត។

ពាក្យ​មួយ​ឃ្លា​ខាង​លើ​នេះ មានន័យគ្រប់គ្រាន់​សម្រាប់​លើក​ទឹក​ចិត្ត​ដល់​អ្នក​​ជួប​បញ្ហា​បរាជ័យ​ក្នុង​ជីវិត ឲ្យ​ចេះ​ងើប​ឈរ​ឡើង ហើយ​យក​ការបរាជ័យ​ធ្វើ​ជា​មេរៀន​កែច្នៃ​ឲ្យ​ល្អ នៅ​បច្ចុប្បន្ន​ភាព និង អនាគត។

គួរបញ្ជាក់ថា រីស្សតក្តាសាណាកា មានចម្ងាយ ១៩គីឡូម៉ែត្រពីទីរួមខេត្តកំពត និងស្ថិតតាមបណ្តោយផ្លូវជាតិលេខ៣ ចន្លោះពី ក្លោងទ្វារឡើងភ្នំបូកគោ ទៅវាលរេញ។ ដោយមានជំនក់យ៉ាងខ្លាំងនៅលើធម្មជាតិ ការដើរព្រៃ ការឡើងភ្នំ ការបោះតង់ ជាដើម ទើបធ្វើឱ្យលោក អឿន រស់នៅអមរើន សម្រេចបោះទុនបង្កើតរីស្សតខាងលើនេះឡើង។

ចុចអាន៖ ចូលចិត្ត​ដើរផ្សងព្រេង និង តំបន់​អេកូទេសចរណ៍ អាច​មក​សម្រាក​នៅ រីស្សតក្តាតសាណាកា ខេត្តកំពត

Sabay ត្រូវការរើស Accounting Manager ។ បើមានចំណាប់អារម្មណ៍សូមផ្ញើ​ CV មក hr@sabay.com ឬចូលទៅកាន់ https://goo.gl/AsCd4N

អត្ថបទ៖ ក្រុមការងារផ្លូវទៅស្រុក