Floyd ប្រកាស​​កំពុង​ហាត់​ត្រៀម​ឡើង UFC លេង​ក្នុង​គីឡូ​ចាស់​របស់​ McGregor ​

  • 2018-03-29 08:15:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Floyd Mayweather បាន​បញ្ជាក់​ថា គេ​កំពុង​ចាប់​ផ្ដើម​រៀបចំ​បង្ហាញ​ខ្លួន​ជា​លើក​ដំបូង​ក្នុង​សង្វៀន UFC និង​សង្ឃឹម​អាច​ចេញ​វាយ​នៅ​ចុង​ឆ្នាំ​នេះ​ ក្នុង​ប្រភេទ​ទម្ងន់​ដូច Conor McGregor។

កន្លង​ទៅ​បុរស​ចូល​និវត្តន៍​ពី​ប្រដាល់​សកល​រូប​ ធ្លាប់​ត្រូវ​អ្នក​គាំទ្រ​ចំអក​គិត​ថា មិន​អាច​ទៅ​រួច​ជាមួយ McGregor ក្នុង​សង្វៀន UFC ត្បិត​តែ​ធ្លាប់​ឈ្នះ​លើ​សង្វៀន​សកល​ក្ដី។ ប៉ុន្តែ​ថ្មី​ៗ​នេះ​ Mayweather ដែល​កំពុង​សុំ​អាជ្ញាប័ណ្ណ​ប្រកួត​អាជីព MMA បាន​ចេញ​ប្រកាស​ក្ដែងៗថា គេ​​វិល​ពី​ចូល​និវត្តន៍​ចូល​ហ្វឹកហាត់​វិញ​ហើយ។

“ខ្ញុំ​ចាប់​ផ្ដើម​ហ្វឹកហាត់​វិញ​ហើយ។ ខ្ញុំ​ចាប់​ផ្ដើម​រត់៦,៥​គម ប៉ុន្មាន​សប្ដាហ៍​កន្លង​ទៅ។ ខ្ញុំ​កំពុង​គិត​អំពី​ការ​វាយ​នៅ MM។ ខ្ញុំ​បាន​ពិចារណា​អំពី​វា​មួយ​រយៈ​ដែរ​ហើយ​។ ខ្ញុំ​បាន​ចាប់​ផ្ដើម​ហាត់​នៅ​ទីក្រុង Miami និង​សង្ឃឹម​អាច​ចេញ​វាយ​នៅ​ចុង​ឆ្នាំ​នេះ។ ពួក​យើង​ក៏​មិន​ទាន់​ដឹង​ច្បាស់​ អ្វី​ៗ​នៅ​៥០/៥០ មិនទាន់​១០០​%​ទេ។

Floyd Mayweather បន្ថែម​ទៀត​ថា គេ​នឹង​វាយ​ក្នុង​ប្រភេទ​ទម្ងន់ Featherweight ដែល McGregor  ធ្លាប់​សោយរាជ្យ​កាល​កន្លង​ទៅ មុន​ពេល​ដំឡើង​គីឡូ​ទៅ​វាយ​ក្នុង​ទម្ងន់ Lightweight៕ ប្រសិន Floyd ពិត​ជា​បាន​​ឡើង​វាយ​នៅ UFC មែន នោះ​ភាព​រយ​​ជួប McGregor អាច​នឹង​មាន​ខ្ពស់៕ ​​​​​​​​​​

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

អត្ថបទពេញនិយម