ទូរសព្ទ SAMSUNG សុខៗ​គាំង Touch ឬ​ងងឹត​អេក្រង់​ឈឹង ដំណោះស្រាយ​ងាយ​ដូច​បកចេក

  • 2018-03-30 02:00:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជួប​ច្រើន​មក​ហើយ​អ្នក​ប្រើប្រាស់​ប្រភេទ​ស្មាតហ្វូន SAMSUNG មាន​បញ្ហា​គាំង Touch ឬ​ចុច​បិទ​ម៉ាស៊ីន​មិន​កើត រហូត​ដល់​ពេល​ខ្លះ​ប្រើ​សុខៗ​ក៏​ងងឹត​អេក្រង់​ឈឹង រួច​រត់​ទៅ​រក​ជាង​ជួសជុល ប៉ះ​ម៉ាស៊ីន​ខ្លះ​បើ​គាំង​ត្រឹម​កម្មវិធី (Software) ជួន​កាល​អ្នក​អាច​ចាញ់​ល្បិច​ជាងមួយចំនួនតូច​កុហក​ថា​ខូច​អេក្រង់​ក៏​ថា​បាន។

ជៀសវាង​ការ​ចំណាយ​ថវិកា​អស់​ច្រើន ករណី​ម៉ាស៊ីន​ពុំ​បាន​ខូច​ផ្នែក Hardware អ្នក​រាល់​គ្នា​អាច​សាកល្បង​តាម​ដំណោះស្រាយ​ងាយៗ ជាមួយ Sabay ប៉ុន្តែ​ចាំ​ថា​កុំ​ព្យាយាម​ដោះ​ថ្ម​ចេញ​ពី​ទូរសព្ទ ព្រោះ​អាច​ធ្វើ​ឲ្យ​ថ្ម​ខូច​ឬ​បង្ក​បញ្ហា​កាន់​តែ​លើស​ដើម ព្រោះ​បើ​ថ្ម​នៅ​សល់​លើស ៥ ភាគរយ​អាច​ប្រើ​បាន​ធម្មតា ផ្ទុយ​ទៅ​វិញ​បើ​ក្រោម​នោះ​អ្នក​ចាំ​បាច់​ត្រូវ​ដោត​សាក​ប្រហែល ១៥ នាទី​សិន។​

មធ្យោបាយ​មិន​ខុស​ពី iPhone ដោយ​លើ​ប្រភេទ Android ក៏​មាន​វិធី Force Restart ឬ Force Reboot ម៉ាស៊ីន ស្រប​ពេល​ពួក​ស្មាតហ្វូន SAMSUNG សឹង​គ្រប់​ម៉ូឌែល អ្នក​ប្រើប្រាស់​គ្រាន់​ចុច​ប៊ូតុង Volume Down + Power/Lock ឲ្យ​ជាប់​ក្នុង​រយៈ​ពេល ១០ ទៅ ២០ វិនាទី រហូត​ដល់​អេក្រង់​ភ្លឺ​ចេញ​មក​វិញ ឬ​ Restart ម៉ាស៊ីន​ចេញ​ធម្មតា​ជា​ការ​ស្រេច។

-->Sabay ត្រូវការរើស Marketing Consultant។ បើមានចំណាប់អារម្មណ៍ដាក់ CV មក hr@sabay.com ឬចូលទៅកាន់  https://goo.gl/j3UhbY

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ Samsung   ប្រែ​សម្រួល៖ កៅ រក្សា