បាន​ដៃ​តួ​ឯក​ស្រី​ក្នុង​រឿង​បុព្វេសន្និវាស​ ! យក​រឿង​មួយ​នេះ​ មក​បង្អាប់​លេង​តួ​ឯក​ប្រុស​រហូត​

  • 2018-03-29 13:56:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ក្នុង​ជីវិត​ក្រៅ​ឆាក​ តារា​សម្ដែង​ Bella Ranee ​ចូលចិត្ត​បង្អាប់​តារា​ឯក​ Pope Thanawat លេង​ពី​រឿង​កម្ពស់​របស់​​តារា​ប្រុស​រូប​នេះ​ ពី​ព្រោះ​បើ​ធៀប​នឹង​តារា​ប្រុស​ដទៃ​ទៀត គឺ​តួ​ឯក​ប្រុស​ក្នុង​រឿង​បុព្វេសន្និវាស​នេះ​មាន​កម្ពស់​រាង​ទាប​បន្តិច​មែន​។

ហេតុ​ដូច្នេះ​ហើយ​ បាន​ជា​តួ​ឯក​ស្រី​ Bella Ranee បាន​ដៃ​យក​រឿង​នេះ​មក​បង្អាប់​ខាង​ប្រុស​លេង​រហូត​។

ជាក់ស្ដែង​ តារា​សម្ដែង​ Bella តែង​និយាយ​លេង​ទៅ​កាន់​លោក​ Pope Thanawat ថា​ ឲ្យ​ឈរ​មក​ កុំ​អង្គុយ​អី​។

ចំណែក​ឯ​ភាគី​ខាង​ប្រុស​វិញ ​​គឺ​អៀន​ឡើង​មុខ​ក្រហម​តែ​ម្ដង​។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ កម្ពស់​របស់​តួ​ឯក​ប្រុស​ក្នុង​រឿង​បុព្វេសន្និវាស​ គឺ​ ១,៧៥ ម៉ែត្រ​ ចំណែក​ឯ​មិត្ត​ប្រុស​របស់​តារា​ស្រី​ Bella គឺ​តារា​សម្ដែង​ប្រុស​ Weir Sukollawat គឺ​មាន​កម្ពស់​ ១,៨៥​ ម៉ែត្រ​ ៕

ប្រភព៖ thaistarnews   ប្រែ​សម្រួល៖ ម៉េង សុខហួយ