គ្មាន​អាជ្ញាកណ្ដាល​អង់គ្លេស​ណា​ម្នាក់​រើស​ទៅ​ឲ្យ​កាត់​ក្ដី​នៅ World Cup

  • 2018-03-30 01:02:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គ្មាន​អាជ្ញាកណ្ដាល​ណា​ម្នាក់​មក​ពី​ចក្រភព​អង់គ្លេស​ត្រូវ​បាន​រើស​ទៅ​ឲ្យ​កាត់​ក្ដី​នោះ​ទេ​សម្រាប់​ពាន​រង្វាន់​បាល់ទាត់​ពិភពលោក​នៅ​រុស្ស៊ី​ឆ្នាំ​នេះ។

នេះ​គឺ​ជា​ការ​អវត្តមាន​អាជ្ញាកណ្ដាល​អង់គ្លេស​លើក​ដំបូង​នៅ​ World Cup គិត​ចាប់​ពី​ឆ្នាំ​១៩៣៨​មក​។​ សហព័ន្ធ​បាល់ទាត់​ពិភពលោក​​បាន​រើស​មន្ត្រី​អាជ្ញាកណ្ដាល​ចំនួន​៣៦​រូប​សម្រាប់​កម្មវិធី​ខាង​លើ​ប៉ុន្តែ​គ្មាន​អាជ្ញាកណ្ដាល​មក​ពី​អង់គ្លេស, វែល​, ស្កុតឡែន​ ឬ​អៀរឡង់​ខាង​ជើង​សូម្បី​តែ​ម្នាក់។

អាជ្ញាកណ្ដាល​អង់គ្លេស​ចុង​ក្រោយ​គេ​ដែល​មាន​ឈ្មោះ​ក្នុង​បញ្ជី​ FIFA គឺ​​ Mark Clattenburg ដែល​កាត់​ក្ដី​វគ្គ​ផ្ដាច់ព្រ័ត្រ​ Euro រវាង​ព័រទុយហ្គាល់​ និង​បារាំង​ប៉ុន្តែ​លោក​បាន​លា​ឈប់​ពី​តួនាទី​តាំង​ពី​ឆ្នាំ​មុន​មក​ម្ល៉េះ។ កុំ​ថា​ឡើយ​អាជ្ញាកណ្ដាល​លើ​ទីលាន​សូម្បី​ជំនួយ​ការ​ និង​អាជ្ញាកណ្ដាល​ខ្សែ​បន្ទាត់​៦៣​រូប​​ក៏​គ្មាន​មក​ពី​អង់គ្លេស​ដែរ៕

ប្រភព៖ BBC   ប្រែសម្រួល៖ វីរ័ត្ន