មិន​ធម្មតា ទោះ​បាត់​មុខ តែ តេង លក្ខិណា នៅ​តែ​ហ៊ឺហា​ជាមួយ​រថយន្ត​ស៊េរី​កប់​មួយ​គ្រឿងតម្លៃជាង ១០ម៉ឺន​ដុល្លារ

  • 2018-03-30 03:18:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើ​ទោះ​សកម្មភាព​សិល្បៈ ហាក់​រយាល ប៉ុន្តែ​ការណ៍​នោះ មិន​បាន​ឲ្យ​ជីវភាព​របស់​កញ្ញា តេង លក្ខិណា ធាក់​ថយ​ឡើយ ស្រប​ពេល​ឃើញ​នាង​នៅ​តែ​មាន​ជីវិត​ហ៊ឺហា ជាក់​ស្ដែង​ក្រៅ​ពី​ដំណើរ​ចេញ​ដើរ​ក្រៅ​ប្រទេស​រឿយៗ ជួន​ទៅ​ថៃ ជួន​ទៅ​ទឹក​ដី​អារ៉ាប់​ជា​ដើម​នោះ ពេល​នេះ គេ​ឃើញ​នាង ហ៊ឺហា​ជាមួយ​រថយន្ត​ស៊េរី​កប់​មួយ​គ្រឿង​ទៀត។

រថយន្ត​ទំនើប​មួយ​គ្រឿង​ដែល តេង លក្ខិណា ជិះ​នោះ គឺ​ម៉ាក Porche ម៉ូដែល Panamera។ តាម​អ្នក​នៅ​កៀក​នឹង​រថយន្ត បាន​ឲ្យ​ដឹង​ថា រថយន្ត​ទំនើប​មួយ​គ្រឿង​នេះ មាន​តម្លៃ​មិន​ក្រោម ១០ម៉ឺន​ដុល្លារ​ឡើយ ពោល​គឺ​ចាប់​ពី​ជាង​១០ម៉ឺន​ឡើង​ទៅ ដោយ​ប្រែ​ប្រួល​ទៅ​តាម​ប្រភេទ​ឆ្នាំ និង​លក្ខណៈ Full Option ឬ​អត់​ទៀត។

មិន​ទាន់​ដឹង​ទេ​ថា រថយន្ត​ទំនើប​តម្លៃ​ជាង​១​សែន​ដុល្លារ​នេះ ជា​របស់ លក្ខិណា ផ្ទាល់ ឬ​យ៉ាង​ណា​ឡើយ ខណៈ​សាមី​ខ្លួន​នៅ​ព្រឹក​នេះ ពុំ​បាន​ឆ្លើយ​តប​នឹង​ការ​សាក​សួរ។

តេង លក្ខិណា បាន​វិវត្ត​ខ្លួន​ពី​អាជីព​ជា​ពិធី​ការិនី​ទូរទស្សន៍ មក​ជា​តារា​ចម្រៀង​ក្នុង​ផលិតកម្ម M នា​អំឡុង​ឆ្នាំ ២០១៥។ ប៉ុន្តែ​អាជីព​ថ្មី​មិន​បាន​ជួយ​ជ្រោង​ឲ្យ​ប្រជាប្រិយភាព​នាង​ឡើង​ខ្ពស់​ទេ ក្រៅ​ពី​ចង​នាង​ជាមួយ​ព័ត៌មាន​ចចាមអារ៉ាម​ស្នេហ៍​ជាមួយ​ថៅកែ​ស្រី​មួយ​រូប។ ក្រោយ​ពី​មុជ​មិន​ជ្រៅ​ទៅ​មិន​ឆ្ងាយ អតីត​ពិធីការិនី​ទូរទស្សន៍​ស៊ី​ធីអិន​រូប​នេះ មាន​ព័ត៌មាន​ថា នាង​បាន​ចេញ​ពី​ផលិតកម្ម M ទៅ​ហើយ​កាល​ពី​អំឡុង​ឆ្នាំ ២០១៦។

បន្ទាប់​ដើរ​ចេញ​ពី​ការងារ​សិល្បៈ​ចុង​ក្រោយ​របស់​ខ្លួន តេង លក្ខិណា កាន់​តែ​ស្ងប់ស្ងាត់​ការងារ​សិល្បៈ។ ប៉ុន្តែ​យ៉ាង​នេះ​ក្ដី តារា​ស្រី​សាច់​ស​រូប​នេះ នៅ​តែ​មាន​ជីវភាព​ហ៊ឺហា ទន្ទឹម​នឹង​មាន​ព័ត៌មាន​ជា​មួយ​អ្នក​មាន​ទ្រព្យ​ស្ដុក​ម្នាក់​វ័យ​ជាង ៤០​ឆ្នាំ តាម​ហួងហែង​ និង​ជ្រោមជ្រែង​នាង​មិន​ដាច់​ឡើយ។

យ៉ាង​ណា​ក្ដី ទន្ទឹម​នឹង​ការ​ព្យាយាម​ទំនាក់ទំនង​នាង​មិន​ទទួល​ជោគជ័យ​នា​ព្រឹក​នេះ មិន​ដឹង​ថា រថយន្ត​ស៊េរី​ទំនើប ដែល លក្ខិណា បង្ហាញ​នៅ​ថ្ងៃ​នេះ មាន​ពាក់​ព័ន្ធ​យ៉ាង​ណា នឹង​បុរស​អាថ៌កំបាំង ឬ​ក៏​អត់​ឡើយ៕

អត្ថបទ៖ ទារិកា

អត្ថបទពេញនិយម