ទស្សនា​ការ​បរាជ័យ​លើក​ដំបូង​បំផុត​របស់ McGregor នៅ​សង្វៀន UFC

  • 2018-03-30 08:08:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡាករ​គុន​ចម្រុះ Conor McGregor បាន​បាត់​មុខ​ពី​សង្វៀន UFC ជាង​១​ឆ្នាំ​ទៅ​ហើយ បន្ទាប់​ប្រកួត​ចុងក្រោយ​ជាមួយ​អ្នក​ប្រដាល់​អាមេរិក Floyd Mayweather បែប​ប្រដាល់​សកល​កាល​ពី​ខែ សីហា​ ឆ្នាំ ២០១៧។

កីឡាករ​វ័យ​២៩​ឆ្នាំ​បាន​​បង្ហាញ​ខ្លួន​លើក​ដំបូង​​ក្នុង​សង្វៀន UFC ក្នុង​ឆ្នាំ​២០១៣ កាល​នោះ​យក​ឈ្នះ​កីឡាករ​អាមេរិក Marcus Brimage ក្នុង​ទឹក​១។ ជិត​៣​ឆ្នាំ​ប្រឡូក​ក្នុង​សង្វៀន​នេះ​បុរស​សញ្ជាតិ​អៀរឡង់​មិន​ដែល​ស្គាល់​ជាតិ​ចាញ់​ តែ​មក​ភ្លាត់​ក្រោម​កីឡាករ​អាមេរិក Nate Diaz។

ជំនួប​រវាង McGregor និង Nate Diaz កាល​ពី​ខែ មីនា ឆ្នាំ ២០១៦ ពិត​ជា​កក្រើក។ គ្រា​នោះ​នរណា​ក៏​គិត​ថា McGregor មាន​ភាគរយ​​ខ្ពស់​នឹង​ឈ្នះ​ដែរ ព្រោះ​កំពុង​ឡើង​ដៃ​ខ្លាំង ខណៈ Nate Diaz មិន​សូវ​ជា​ខ្លាំង​ណាស់​តែ គេ​ជា​កីឡាករ​ស៊ូ​និង​មុខ​តាន់។ ក្នុង​ទឹក​១ កីឡាករ​ទាំង​ពីរ​ប្ដូរ​ដៃ​គ្នា​ច្រើន រហូត Diazបែក​ឈាម​ពេញ​មុខ តែ​នៅ​តាំង​ជំហ​បាន។

ឈាន​ដល់​ទឹក​២​​កីឡាករ​ទាំង​ពីរ​នៅ​តែ​ប្ដូរ​ដៃ​គ្នា​ច្រើន​ដដែល តែ​ចុង​ទឹក Diaz មាន​ឱកាស​គ្រប់​ពី​លើ McGregor រួច​ក្លេ​.ក​យក​ឈ្នះ​តែ​ម្ដង។ ដោយ​មិន​អស់​ចិត្ត​ពួក​គេ​បាន​ជួប​គ្នា​លើក​ទី​ពីរ គេ​ឲ្យ​ឈ្មោះ​ថា​ Conor Mcgregor vs Nate Diaz 2។ ប្រកួត​នេះ McGregor យក​សឹក​បាន​សម្រេច​ទាំង​ឈឺ​ខ្លួន ត្រឹម​ឈ្នះ​ពិន្ទុ​ប៉ុណ្ណោះ។ បច្ចុប្បន្ន McGregor កំពុង​គ្រង​ខ្សែ​ក្រវាត់ Lightweight៕​​​

អត្ថបទ៖ ហេង សុធារិទ្ធិ

អត្ថបទថ្មី