ក្រុមហ៊ុន​លោក Elon Musk ទើប​ទទួល​ការ​អនុញ្ញាត​ឲ្យ​បង្ហោះ​ផ្កាយ​រណប​រាប់​ពាន់​គ្រឿង!

  • 2018-03-31 01:41:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ម្សិល​មិញ​នេះ​ស្ថាប័ន Federal Communications Commission (FCC) នៃ​សហរដ្ឋ​អាមេរិក បាន​យល់​ព្រម​សំណើ​ដែល​ក្រុមហ៊ុន SpaceX របស់​លោក Elon Musk ដែល​មាន​ការ​ស្រាវជ្រាវ​ពី​អវកាស ដូច​ជា​ផលិត​រ៉ុកកែត ជាដើម​នោះ ឲ្យ​បង្ហោះ​ផ្កាយ​រណប​ដែល​អាច​ផ្ដល់​សេវា Broadband ទាំង​ក្នុង​សហរដ្ឋ​អាមេរិក និង​ពិភពលោក​ហើយ។

នេះ​ជា​ការ​យល់​ព្រម​លើក​ដំបូង​បំផុត ដែល​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​អាមេរិក ដែល​មាន​ថៅកែ​ជា​ជនជាតិ​កាណាដា​ នេះ​អាច​បង្ហោះ "កញ្ចុំ​ផ្កាយរណប" ដែល​មាន​ចំនួនរហូត​ដល់​ទៅ​ ៤ ៤២៥ ផ្កាយរណប។ ផ្កាយ​រណប​ទាំង​នេះ​នឹង​ប្រើ​បច្ចេកវិទ្យា​ថ្មី ដែល​អាច​ហោះ​នៅ​ក្នុង​គន្លង​ទាប​របស់​ផែន​ដី ពោល​គឺ​វា​ងាយ​បញ្ជូន​ទិន្នន័យ​ទៅ​មក​ពាសពេញ​សហរដ្ឋ​អាមេរិក និង​ពិភពលោក​តែ​ម្ដង។ ប្រេកង់​ដែល​ផ្កាយរណប​ទាំងនេះ​ប្រើ ដើម្បី​បញ្ជូន​រលក​សញ្ញា នឹង​ស្ថិត​ក្នុង​រយៈ​កម្ពស់ Ka (20/30 GHz) និង Ku (11/14 GHz)។

គួរ​បញ្ជាក់​ផង​ដែរ ថា​បច្ចេកវិទ្យា Broadband សំដៅ​ទៅ​លើ​ការ​ផ្គត់ផ្គង់​សេវា Internet ល្បឿន​លឿន ហើយ​ការ​ប្រើ​ផ្កាយរណប ដើម្បី​ផ្ដល់​សេវា​ Broadband នេះ​វា​មាន​ប្រយោជន៍​ច្រើន​ចំពោះ​តំបន់​ដែល​នៅ​ដាច់​ស្រយាល ដែល​គ្មាន​ប្រព័ន្ធ​ទូរគមនាគមន៍ណាស់​៕

  • Sabay ត្រូវការរើស Marketing Consultant។ បើមានចំណាប់អារម្មណ៍ដាក់ CV មក hr@sabay.com ឬចូលទៅកាន់ https://goo.gl/j3UhbY
  • Sabay ត្រូវការរើស 5 Corporate Sales Executives ។ បើមានចំណាប់អារម្មណ៍ដាក់ CV មក hr@sabay.com ឬចូលទៅកាន់ https://goo.gl/iTqDWW
  • Sabay ត្រូវការរើស Accounting Manager ។ បើមានចំណាប់អារម្មណ៍ដាក់ CV មក hr@sabay.com ឬចូលទៅកាន់ https://goo.gl/AsCd4N

ចុចអាន៖

ប្រភព៖ Businessinsider   ប្រែ​សម្រួល៖ ផាត សុវត្ថិ