ប្រភព​ទម្លាយ​ថា Rihanna ខក​ចិត្ត​ខ្លាំង នឹង​ទង្វើ​របស់​ Chris Brown លើ​នារី​ម្នាក់​នៅ​ទីសាធារណៈ

  • 2018-03-30 13:33:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រូបភាព​ Chris Brown ច្របាច់​ក​នារី​ម្នាក់​ ដែល​បាន​ចែក​ចេញ​ពេញ​បណ្ដាញ​សង្គម​ បាន​ធ្វើ​ឲ្យ​តារា​ចម្រៀង Rihanna​ ដែល​ជា​អតីត​គូ​ស្នេហ៍ បាន​​ខក​ចិត្ត​ខ្លាំង​នឹង​ទង្វើ​បែប​នេះ​។

ជុំវិញ​បញ្ហា​ដែល​បាន​កើត​ឡើង តារា​ស្រី​ Rihanna លើក​ឡើង​​ថា "​ទោះ​ជា​ខ្ញុំ​ជឿ​ជាក់​ថា​ រូប​ភាព​របស់​ Chris Brown ដែល​បាន​គេ​ចែក​ចាយ​នោះ​ គឺ​គ្រាន់​តែ​ការ​លេង​សើច​នៅ​តំបន់​ Miami ពិត​មែន​។ តែ​ខ្ញុំ​ពិត​ជា​មាន​ការ​ខក​ចិត្ត​យ៉ាង​ខ្លាំង​នឹង​ទង្វើ​ហិង្សា​លើ​នារី​បែប​នេះ​។ "

Rihanna អតីត​មិត្ត​ស្រី​របស់​ Chris Brown ក៏​បាន​បន្ថែម​ទៀត​ថា "ពេល​ឃើញ​ទង្វើ​បែប​នេះ​ គឺធ្វើ​ឲ្យ​ខ្ញុំ​នឹក​ឃើញ​រឿងរ៉ាវ​ពី​មុន​ដែល​ខ្ញុំចង់​បំភ្លេច​ កាល​ពេល​ដែល​កំពុង​ទាក់ទង​គ្នា​នឹង​ Chris Brown ។"

ជាងនេះទៅទៀត​ តាម​ប្រភព​ជិតស្និទ្ធ​នឹង​តារា​ស្រី​ Rihanna ក៏​បាន​អះ​អាង​ថា តារា​ស្រី​រូប​នេះ​ពិត​ជា​សប្បាយ​ចិត្ត​ខ្លាំង​ ពេល​ដែល​បាន​ចែក​ផ្លូវ​ជាមួយ​អតីត​មិត្ត​ប្រុស​ Chris Brown។ ប្រភព​បន្ត​ថា ឃើញ​ទង្វើ​របស់​អតីត​មិត្ត​ប្រុស​បែប​នេះ​ គឺ​រឹត​តែ​ធ្វើ​ឲ្យ​ Rihanna យល់​ថា​ ខ្លួន​​នា​ងសម្រេច​ពិត​ជា​ត្រឹម​ត្រូវ​។

Rihanna គឺ​ជា​អតីត​គូ​ស្នេហ៍​របស់ Chris Brown ប៉ុន្តែ​ក្រោយ​ពិ​ផ្អែម​ល្ហែម​ជាមួយ​គ្នា​អស់​ចិត្ត ពួក​គេ ក៏​បាន​បែក​គ្នា​វិញ​តាំង​ពី​ឆ្នាំ​២០១៥​មក​ម៉្លេះ​៕

ប្រភព៖ Hollywoodlife   ប្រែ​សម្រួល៖ ម៉េង សុខហួយ