Messi & Suarez វាយ​បក​ចុង​ម៉ោង​ឲ្យ​​ Barca ស្មើ​ Sevilla

  • 2018-04-01 01:57:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

FC Barcelona ដណ្ដើម​បាន​១​ពិន្ទុ​​យ៉ាង​ប្រផុតប្រផើយ​ជាមួយ​ Sevilla ក្នុង​ការ​ប្រកួត​ La Liga សប្ដាហ៍​ទី៣០​។

ក្រុម​កំពូល​តារាង​លីគ​អេស្ប៉ាញ​ត្រូវ​ម្ចាស់​ផ្ទះ​នាំ​មុខ​រហូត​២​គ្រាប់​មុន​ក្រោយ​ខ្សែ​បម្រើ​ Vazquez និង​ខ្សែ​ប្រយុទ្ធ​ Luis Muriel រក​បាន​ម្នាក់​១​គ្រាប់​នៅ​នាទី​៣៦ និង​៥០។​ យ៉ាង​ណា​នៅ​សល់​តែ​ប៉ុន្មាន​នាទី​ទៀត​ចប់​ការ​ប្រកួត​ Suarez និង​​ Lionel Messi ស៊ុត​ម្នាក់​មួយ​នាទី​ ៨៨ និង​៨៩​ជួយ​ Barca តាម​ស្មើ​វិញ​​បាន​១​ពិន្ទុ​ទៅ​ផ្ទះ។

លទ្ធផល​នេះ​ធ្វើ​ឲ្យ​ Sevilla មិន​អាច​យក​ឈ្នះ​ Barcelona បន្ត​ទៀត​គិត​ចាប់​ពី​ខែ​តុលា​ ឆ្នាំ​២០១៥​មក​ ប៉ុន្តែ​ពួក​គេ​នៅ​តែ​មាន​ឱកាស​សងសឹក​បើ​អាច​ផ្ដួល​ក្រុម​លោក​ Ernesto Valverde នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ Copa del Rey នៅ​ថ្ងៃ​២១ មេសា​ ខាង​មុខ​នេះ៕

អត្ថបទ៖ វិរ័ត្ន