BMW i4 សាក​ភ្លើង​ពេញ អាច​បើក​បាន​ដល់​ទៅ ៧០០ គីឡូម៉ែត្រ​

  • 2018-04-01 04:58:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

BMW ដែលបានបញ្ចេញរថយន្ត​មួយម៉ូឌែល ក្នុងកម្មវិធីពិពរណ៍រថយន្ត Frankfurt Motor Show។ រថយន្តនាពេលអនាគត BMW i4 ដើរ​ដោយ​ថាមពល​អគ្គិសនី​ទាំងស្រុងនឹង​អាច​បើក​បាន​ដល់​ទៅ ៧០០ គីឡូម៉ែត្រ​ពេលសាកភ្លើងពេញ។​

​ថ្លែង​នៅក្នុង​សន្និសីទ​លទ្ធផល​ហិរញ្ញវត្ថុ​ប្រចាំឆ្នាំ​របស់​ក្រុមហ៊ុន​រថយន្ត BMW លោក ហា​រ៉​ល គ្រូ​ជើ (Harald Kruger) នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន​បាន​និយាយថា "រថយន្ត iNext ដែល​នឹង​ចាប់ផ្តើម​ចេញលក់​នៅ​ឆ្នាំ ២០២១ នឹងមាន​រយៈ​ចម្ងាយ​បើកបរ​ស្រដៀង​គ្នា​នឹង​រថយន្ត​ខាងលើ​ដែរ​។​"

​លោក​និយាយថា “​ជាមួយនឹង​ម៉ាស៊ីន eDrive ជំនា​ន់ទី ៥ រថយន្ត​របស់​យើង​នឹង​អាច​បើកបរ​បាន​ពី ៥៥០ ទៅ ៧០០ គីឡូម៉ែត្រ ពេល​សាក​ភ្លើង​ពេញ ដោយ​អាស្រ័យទៅលើ​ម៉ូ​ដែល​រថយន្ត​។ យើង​នឹង​សម្រេចបាន​រយៈ​ចម្ងាយ​បែបនេះ​នៅក្នុង​រថយន្ត BMW i4 និង iNext”​។ ​រហូតដល់​ថ្ងៃ​បើក​ពិព័រណ៍​រថយន្តក្រុង​ហ្សឺ​ណែវ គេ​បាន​សន្មត​យ៉ាង​ទូលំទូលាយ​ថា រថយន្ត i5 កំពុងស្ថិត​ក្នុង​ដំណើរ​ការផលិត​។

​រថយន្ត BMW i4 អាចបង្កើនសន្ទុះ​ល្បឿន ០-១០០ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង ប្រើពេល ៤ វិនាទី និង មាន​ល្បឿន​អតិបរមា ២០០ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​៕

ប្រភព៖ Auto Express   ប្រភព៖ rasmeinews.com