Davis Cup ចាប់ពូលរួច កម្ពុជានៅជាមួយម្ចាស់ផ្ទះវៀតណាម ប្រកួតស្អែក
- 2018-04-01 08:43:18
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Davis Cup ចាប់ពូលរួច កម្ពុជានៅជាមួយម្ចាស់ផ្ទះវៀតណាម ប្រកួតស្អែក
ចន្លោះមិនឃើញ
ព្រឹត្តិការណ៍ Davis Cup ឆ្នាំ២០១៨នេះត្រូវចាប់ពូលរួចហើយដោយក្រុមកីឡាវាយកូនបាល់កម្ពុជាស្ថិតនៅពូលជាមួយក្រុមម្ចាស់ផ្ទះវៀតណាម និងក្រុមខ្លាំង៣ផ្សេងទៀតដែលត្រូវប្រកួតថ្ងៃចន្ទ ទី២ ខែមេសា ឆ្នាំ២០១៨នេះហើយ។
តាមការឲ្យដឹងពីលោក ជា ពៅ គ្រូវាយកូនបាល់កម្ពុជាពីប្រទេសវៀតណាមថា ក្រុមកម្ពុជាស្ថិតនៅពូល A ដែលមានក្រុមខ្លាំងម្ចាស់ផ្ទះវៀតណាម ម៉ាឡេស៊ី និង Pacific Oceania ខណៈពូល B ក៏សុទ្ធតែខ្លាំងៗគឺ គុយវ៉ែត កាតារ អារ៉ាប៊ីសាអ៊ូឌីត ស៊ីរី និងហ្សកដានី។ ទោះជាយ៉ាងណា គ្រូបង្វឹកនេះបញ្ជាក់ថា ទោះជាការចាប់ពូលរួចហើយក្តី ប៉ុន្តែម៉ោងប្រកួតជាក់លាក់នោះនៅមិនទាន់ដឹងច្បាស់ឡើយដោយកំពុងរង់ចាំគណៈកម្មការរៀបចំការប្រកួតផ្តល់ឲ្យ។
កាលពីឆ្នាំ២០១៧កន្លងទៅ ក្រុមវាយកូនបាល់កម្ពុជាបានឡើងពីកម្រិត Group IV មកកាន់កម្រិត Group III វិញ បន្ទាប់ពីធ្លាក់កាលពីពីរឆ្នាំមុន។ កីឡាករដែលកម្ពុជាដែលត្រូវប្រកួតមាន ប៊ុន កេន្នី, ម៉ម ផល្គុន, ឡុង សំនៀង, ឱ សារិទ្ធ និង គឹម ឌែលតុនសុផាន់ណា៕