រថយន្ត ១០ ម៉ូឌែល​ខ្លះ​ស៊េរី​ចាស់​តាំង​ពី ៥ ទសវត្ស​មុន ដេញ​ថ្លៃ​បាន​ខ្ទង់​លាន​ដុល្លារ

  • 2018-04-02 01:53:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កន្លង​ទៅ​ក្នុង​ទីក្រុង Scottsdale រដ្ឋ Arizona សហរដ្ឋអាមេរិក​បាន​បើក​ការ​ដេញ​ថ្លៃ​រថយន្ត​ច្រើន​ជាង ២ ៦០០ គ្រឿង ស្មើ​នឹង​តម្លៃ​សរុប​ប្រមាណ ២៤៨ លាន​ដុល្លារ ។ មាន​គ្រប់​ម៉ាក​គ្រប់​សេរ៊ី​តាំង​ពី​ត្រកូល Jaguars ដល់ Ferraris បើក​ដេញ​ថ្លៃ​ដល់​ខ្ទង់​រាប់​សិប​លាន​ដុល្លារ ដោយ​មាន​ខ្លះ​លក់​ដើម្បី​យក​លុយ​បរិច្ចាគ​ចូល​ការងារ​សប្បុរសធម៌។​

ថ្វី​បើ​ក្នុង​ឆ្នាំ ២០១៨ នេះ ទំហំ​ចំណូល​សរុប​មាន​ការ​ធ្លាក់​ចុះ​ ៥ ភាគរយ ប៉ុន្តែ​សង្កេត​ឃើញ​រថយន្ត​សេរ៊ី​ចាស់​ថ្មី ១០ ម៉ូឌែល ខ្លះ​អាច​លក់​ចេញ​ក្នុង​តម្លៃ​ជិត ១០ លាន​ដុល្លារ​ក៏​មាន ដោយ​យ៉ាង​ទាប​មិន​ក្រោម ១ លាន​ដុល្លារ​ឡើយ ថ្វី​បើ​រថយន្ត​នោះ​ប្រកាស​បង្ហាញ​ជាង ៥-៦ ទសវត្ស​ហើយ​ក៏​ពិត​មែន។

១.Ferrari 275 GTB Speciale Coupe សេរ៊ី​ឆ្នាំ ១៩៦៥ ដេញ​ថ្លៃ​បាន ៨ ០៨៥ ០០០ ដុល្លារ (ដោយ​ក្រុមហ៊ុន Gooding & Co.)

២.Porsche 550A Spyder សេរ៊ី​ឆ្នាំ ១៩៥៨ ដេញ​ថ្លៃ​បាន ៥ ១៧០ ០០០ ដុល្លារ (ដោយ​ក្រុមហ៊ុន Bonhams)

៣.Ferrari 500 Mondial Spider សេរ៊ី​ឆ្នាំ ១៩៥៤ ដេញ​ថ្លៃ​បាន ៤ ៤៥៥ ០០០ ដុល្លារ (ដោយ​ក្រុមហ៊ុន Gooding & Co.)

៤.Bugatti Type 55 Roadster សេរ៊ី​ឆ្នាំ ១៩៣១ ដេញ​ថ្លៃ​បាន ៤ ០៧០ ០០០ ដុល្លារ (ដោយ​ក្រុមហ៊ុន Gooding & Co.)

៥.Shelby Cobra 427 S/C Roadster សេរ៊ី​ឆ្នាំ ១៩៦៦ ដេញ​ថ្លៃ​បាន ២ ៩៤៧ ០០០ ដុល្លារ (ដោយ​ក្រុមហ៊ុន RM Sotheby's)

​៦.Ferrari 365 GTS/4 Daytona Spider សេរ៊ី​ឆ្នាំ ១៩៧២ ដេញ​ថ្លៃ​បាន ២ ៦៤០ ០០០ ដុល្លារ (ដោយ​ក្រុមហ៊ុន Bonhams)

៧.Ferrari 330 GTS Spider សេរ៊ី​ឆ្នាំ ១៩៦៧ ដេញ​ថ្លៃ​បាន ២ ៥៣០ ០០០ ដុល្លារ (ដោយ​ក្រុមហ៊ុន Gooding & Co.)

៨.Ford GT Coupe សេរ៊ី​ឆ្នាំ ២០១៧ ដេញ​ថ្លៃ​បាន ២ ៥០០ ០០០ ដុល្លារ (ដោយ Barrett-Jackson សម្រាប់​ការងារ​សប្បុរសធម៌)

៩.Pagani Huayra Coupe សេរ៊ី​ឆ្នាំ ២០១៤ ដេញ​ថ្លៃ​បាន ២ ០៩០ ០០០ ដុល្លារ (ដោយ​ក្រុមហ៊ុន Gooding & Co.)

១០.Tucker 48 Sedan សេរ៊ី​ឆ្នាំ ១៩៤៨ ដេញ​ថ្លៃ​បាន ១ ៧៩២ ០០០ ដុល្លារ (ដោយ​ក្រុមហ៊ុន RM Sotheby's)

-->Sabay ត្រូវការរើស Marketing Consultant។ បើមានចំណាប់អារម្មណ៍ដាក់ CV មក hr@sabay.com ឬចូលទៅកាន់  https://goo.gl/j3UhbY

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ CNBC   ប្រែ​សម្រួល៖ កៅ រក្សា