ជុំ​វិញ​រឿង​ពិត​ពីក្រោ​យព័ត៌មាន​ Pope និង Bella មកកាន់​ប្រទេស​កម្ពុជា

  • 2018-04-02 01:23:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ព័ត៌មាន​ដែល​បាន​ផ្ទុះ​ឡើង​ថា​តារា​សម្ដែង​ ២​រូប​កំពុង​ល្បី​ខ្លាំង​ប្រចាំ​ប្រទេស​ថៃ​ Pope Thanawat និង​ Bella Ranee នឹង​ធ្វើ​ដំណើរ​មក​កាន់​ប្រទេស​កម្ពុជា​ កំពុង​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ភ្ញាក់​ក្រញ៉ាង​គ្រប់​គ្នា។

តាម​ពិត​ទៅ​ អ្វី​ដែល​គ្រប់​គ្នា​នាំ​គ្នា​ Share តៗ​គ្នា​ ទាក់ទងនឹងដំណើរ​មក​កាន់​ប្រទេស​កម្ពុជា​នៅ​ថ្ងៃ​ទី ០៨ ខែ​មេសា ឆ្នាំ​ ២០១៨ខាង​មុខ​របស់​ ដៃ​គូ​សម្ដែង​ដ៏​ស័ក្ដិសម​ក្នុង​រឿង​ "បុព្វេសន្និវាស” Pope និង​ Bella នោះ​ មិន​មែន​ជា​ការ​ពិត​ឡើយ។

ដោយសារ​ថ្ងៃ​ទី​ ០១ ខែមេសា​ម្សិលមិញ ជា​ទិវា​កុហក​ (April Fools' Day) ទើប​ម្នាក់ៗ​បង្កើត​ព័ត៌មាន​នេះ​ឡើង​ ដើម្បី​ពញ្ញាក់​អារម្មណ៍​អ្នក​គាំទ្រ​ ដែល​កំពុង​ចង់​ជួប​តារា​ប្រុស​ស្រី​ទាំង​ ២ខ្លាំង។ ត្បិតអ្នក​គាំទ្រ​ខ្លះ​មិន​បាន​ជ្រាប​ តែយ៉ាង​ណា​ក៏​នៅ​មាន​អ្នក​ខ្លះ​ទៀត​ដឹង​ច្បាស់​ថា​ ព័ត៌មាន​នោះ​មិន​មែន​ជា​ការ​ពិតទេ ព្រោះ​វា​បាន​ផ្ទុះ​ឡើង​ចំ​ថ្ងៃ​នៃ​ទិវាកុហក។

ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណា​ គ្រប់​គ្នា​ក៏​សង្ឃឹម​ជាប់​ក្នុង​ចិត្ត​ថា​ ថ្ងៃណា​មួយ​តួ​ ឃុនមឿន និង​ម៉ែ​ការាកេត​នេះ​ នឹង​មាន​ឱកាស​មក​ជួប​ផ្ទាល់​ជាមួយ​អ្នក​គាំទ្រ​កម្ពុជា​ជាក់​ជា​មិន​ខាន៕

Sabay ត្រូវការរើស 5 Corporate Sales Executives បើមានចំណាប់អារម្មណ៍ដាក់ CV មក hr@sabay.com ឬចូលទៅកាន់ https://goo.gl/iTqDWW

អត្ថបទ៖ យី សុធារី

អត្ថបទថ្មី