Buffon៖ ប្រវត្តិសាស្រ្ដ​ចារ​ហើយ​ថា Real Madrid ល្អ​ជាង Juventus

  • 2018-04-02 09:03:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Gianluigi Buffon នៅតែ​ចងចិត្ត​ចង់​ឈ្នះ​  Champions League ជា​លើក​ដំបូង​មុន​ចូល​និវត្តន៍​ ប៉ុន្តែ​​រឿង​ពិបាក​បំផុត​គឺ​ត្រូវ​រក​វិធី​ទម្លាក់ Real Madrid នៅ​វគ្គ​៨​ក្រុម​ចុងក្រោយ​សិន។

សេះបង្កង់ Juventus នឹង​ត្រូវ​បើក​ទ្វា​ផ្ទះ​ស្វាគមន៍​​គូ​ប្រជែង​ចាស់​ Real Madrid វគ្គ​ quarter-finals ជើង​ទី​មួយ​រាត្រី​ថ្ងៃ​ស្អែក។ កាល​ពី​រដូវ​កាល​មុន​ក្រុម​ទាំង​ពីរ​ធ្លាប់​ប៉ះ​គ្នា​ម្ដង​ហើយ​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ កាល​នោះ Madrid ឈ្នះ ៤-១ ក្លាយ​ជា​​ម្ចាស់​ពាន Champions Leaguee។

​​​​​Buffon ធ្លាប់​និយាយ​ថា ឈ្នះ Champions League ជា​ក្ដី​ស្រមៃ​មិន​អាច​ទៅ​រួច​​សម្រាប់​គេ ក្រោយ​បរាជ័យ​នៅ​ទីក្រុង Cardiff ឆ្នាំ​មុន។ ដូច្នេះ​មិន​ការ​សាកសួរ​ទៅ​​អ្នក​ចាំ​ទី​ជម្រើស​ជាតិ​អ៊ីតាលី​ថា តើ​ពេល​នេះ​គេ​នៅ​គិត​បែប​នេះ​ទៀត​ទេ ពេល​ជួប Madrid ម្ដង​ទៀត​បែប​នេះ?

បុរស​វ័យ​៤០​តប​ថា៖ "Real Madrid គឺ​ជា​ក្រុម​ល្អ​ ជាង Juventud។​ នេះ​មិនមែន​ជា​ពាក្យ​ខ្ញុំ​និយាយ​ទេ វា​ជា​អ្វី​ដែល​ប្រវត្តិសាស្រ្ដ​បាន​ចារ ដោយ​យោង​​លើ​ការ​ឈ្នះ​ពាន​របស់​ពួក​គេ​កន្លង​ទៅ។ ក្នុង​ស្ថានភាព​បែប​នេះ​ ខ្ញុំ​គិត​ ការ​ឈ្នះ Champions League​ នៅ​តែ​ជា​ក្ដី​ស្រមៃ​មួយ តែ​ជា​​រឿង​លំបាក​​សម្រាប់​ឈាន​ទៅ​ដល់។ ពួក​យើង​អាច​ប្រយុទ្ធ​ជាមួយ Real ប៉ុន្តែ​ពួក​គេ​បាន​បង្ហាញ​​យ៉ាង​ច្បាស់​ពីប្រវត្តិសាស្រ្ដ​​របស់​ពូក​គេ"។

លើក​នេះ​ជា​ការ​ប៉ះ​គ្នា​លើក​ទី​២០ រវាង Juventus និង Real Madrid ក្នុង​ពាន Champions League។ ក្នុង​នោះ​មាន​ចាញ់​មាន​ឈ្នះ។ ខាង​ក្រោម​ជា​ប្រវត្តិ​១៩​ប្រកួត​មុន​ៗ៖

  • Champions League (ផ្ដាច់ព្រ័ត្រ) 2016-17 Real Madrid 4 -​1 Juventus

  • Champions League (ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ) 2014-15 Real Madrid 1 - 1 Juventus

  • Champions League (ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ) 2014-15 Juventus 2 - 1 Real Madrid

  • Champions League (ក្នុង​ពូល) 2013-14 Juventus 2 - 2 Real Madrid

  • Champions League (ក្នុង​ពូល) 2013-14 Real Madrid 2 - 1 Juventus

  • Champions League (ក្នុង​ពូល)2008-09 Real Madrid 0 - 2 Juventus

  • Champions League (ក្នុង​ពូល)2008-09 Juventus 2 - 1 Real Madrid

  • Champions League (១៦​ក្នុង​ចុងក្រោយ) 2004-05 Juventus 2 - 0 Real Madrid

  • Champions league (១៦​ក្នុង​ចុងក្រោយ) 2004-05 Real Madrid 1 - 0 Juventus

  • Champions League (ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ) 2002-03 Juventus 3 - 1 Real Madrid

  • Champions League (ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ)(ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ) 2002-03 Real Madrid 2 - 1 Juventus

  • Champions League (ផ្ដាច់ព្រ័ត្រ) 1997-98 Real Madrid 1 - 0 Juventus

  • Champions League (៨​ក្រុម​ចុងក្រោយ) 1995-96 Juventus 2 - 0 Real Madrid

  • Champions League (៨​ក្រុម​ចុងក្រោយ) 1995-96 Real Madrid 1 - 0 Juventus

កាល​ UCL មិន​ទាន់​ប្ដូរ​ឈ្មោះ​នៅ​ជា European Cup

  • European Cup (១៦​ក្នុង​ចុងក្រោយ) 1986-87 Juventus 1 - 0 Real Madrid

  • European Cup (១៦​ក្នុង​ចុងក្រោយ)(១៦​ក្នុង​ចុងក្រោយ) 1986-87 Real Madrid 1 - 0 Juventus

  • European Cup (៨​ក្រុម​ចុងក្រោយ) 1961-62 Real Madrid 3 - 1 Juventus

  • European Cup (៨​ក្រុម​ចុងក្រោយ) (៨​ក្រុម​ចុងក្រោយ) 1961-62 Real Madrid 0 - 1 Juventus

  • European Cup (៨​ក្រុម​ចុងក្រោយ)1961-62 Juventus 0 - 1 Real Madrid ​

ប្រភព៖ Marca   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ