ការ​ពិត​ត្រូវ​លាត​ត្រដាង Selena Gomez គ្មាន​ថ្ងៃ​ឲ្យ​ The Weeknd បរិច្ចាគ​ក្រលៀន​ឲ្យ​ខ្លួន​ទេ

  • 2018-04-03 03:20:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រភព​មួយ​ជិត​ដិត​នឹង​តារា​ចម្រៀង Selena Gomez បាន​ដឹង​ពី​ព័ត៌មាន​ទាក់ទង​នឹង​អាល់ប៊ុម​ថ្មី​របស់ The Weeknd “My Dear Melancholy” បាន​បង្ហោះ​រូប​ពីរ​សន្លឹក​នៅ​បណ្ដាញ​សង្គម​ Instagram គួរ​ឲ្យ​ចាប់​អារម្មណ៍​ចំពោះ​ពាក្យ​ចចាមអារ៉ាម​ដែល​ថា The Weeknd សុខ​ចិត្ត​បរិច្ចាគ​ក្រលៀន​ខ្លួន​ឲ្យ​ទៅ​ Selena ដោយ​បង្ហាញ​តាម​រយៈ​បទ​ចម្រៀង។

ជំនួយ​ការ​ផ្ទាល់​របស់​ម្ចាស់​បទ "Same Old Love” អ្នក​នាង​ Theresa Mingus មិន​មាន​បញ្ហា​អ្វី​ចំពោះ​អាល់ប៊ុម​ថ្មី​នោះ​ទេ ផ្ទុយ​ទៅ​វិញ​នាង​ក៏​បាន​បង្ហោះ​រួប​សន្លឹក​ដែល​នាង​ពេញ​ចិត្ត​នូវ​បទ​ចម្រៀង​ថ្មី​ទៅ​កាន់​ Instagram Stories កាល​ពី​ថ្ងៃ​សុក្រ​ផង​ដែរ។

ចំពោះ​រឿង​រ៉ាវ​ពាក់​ព័ន្ធ ប្រភព​នោះ​បាន​បញ្ជាក់​ថា​ The Weeknd មិន​អាច​នឹង​ប្រគល់​ក្រលៀន​ខ្លួន​ឲ្យ​ទៅ Selena បាន​ទេ ដោយ​សារ​តែ​ទំនាក់ទំនង​ស្នេហា​របស់​អ្នក​ទាំង​ពីរ​ គឺ​មាន​លក្ខណៈ​មិន​សូវ​ធំដុំ​ប៉ុន្មាន​ឡើយ ព្រោះ​ពួក​គេ​ចាប់​ផ្ដើម​ទាក់ទង​គ្នា​កាល​ពី​ដើម​ឆ្នាំ ២០១៧ ហើយ​ Selena ធ្វើ​ការ​វះ​កាត់​ក្នុង​រយៈ​ពេល​មិន​ដល់​កន្លះ​ឆ្នាំ​ក្រោយ​ពួក​គេ​ចាប់​ផ្ដើម​ស្នេហា​ជាមួយ​គ្នា​ផង។

ចំពោះ​ទំនុក​ចម្រៀង​ដែល​រៀប​រាប់​ថា "I Said I didn't feel nothing, baby, but I lied/ I almost cut a piece of myself for your life។"​នោះ​គ្រាន់​តែ​ជា​ទំនុក​ចម្រៀង​តាក់តែង​ឡើង​ឲ្យ​អ្នក​គាំទ្រ​ចាប់​អារម្មណ៍​តែ​ប៉ុណ្ណោះ។ ព្រោះ​បើ​តាម​ការ​ពិត​ The Weeknd គ្មាន​ថ្ងៃ​ប្រគល់​ក្រលៀន​ខ្លួន​ឲ្យ​អតីត​សង្សារ​នោះ​ទេ ដោយ​ពេល​នោះ​លោក​មិន​នឹង​បាន​ឆែក​មើល​ថា ក្រលៀន​ខ្លួន​ត្រូវ​គ្នា​ជាមួយ Selena ឬ​អត់​ផង​ហ្នឹង។

Selena ក៏​បាន​បញ្ជាក់​ដែរ​ថា វា​ពិត​ជា​លំបាក​ខ្លាំង​ណាស់​ក្នុង​ការ​ធ្វើ​ទឹក​ចិត្ត បន្ទាប់​ពី​ទទួល​បាន​ក្រលៀន​ពី​មិត្ត​ជិតស្និទ្ធ Francia Raisa ចុះ​ទម្រាំ​សង្សារ​ថ្មី​នៅ​ពេល​នោះ The Weeknd គឺ​មិន​អាច​ទៅ​រួច​ទាល់​តែ​សោះ៕

Sabay ត្រូវការរើស 5 Corporate Sales Executives បើមានចំណាប់អារម្មណ៍ដាក់ CV មក hr@sabay.com ឬចូលទៅកាន់ https://goo.gl/iTqDWW

ប្រភព៖ Elle   ប្រែ​សម្រួល៖ ធារ៉ូ

អត្ថបទពេញនិយម